ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអ្នកម្តាយមិនគួរបារម្ភឡើយប្រសិនជាកើតមានលើខ្លួនទារក។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាទម្ងន់របស់កូនធ្លាក់ចុះក្នុងពេលកើតបានមួយអាទិត្យ ជារឿងធម្មតាទេ ដោយអ្នកម្តាយមិនចាំបាច់បារម្ភខ្លាំងឡើយ ព្រោះក្រោយពេលដែលកូនកើតចេញមក កូននឹងបត់ជើងធំដែលផ្ទុកក្នុងខ្លួនកូនចំនួន៩ខែចេញមកអស់។ ជាពិសេស ស្បែកកូនក៏អាចបាត់បង់ជាតិទឹកច្រើន ដោយធ្វើឲ្យទម្ងន់កូនស្រុតចុះបាន។
  2. មានកូនមួយចំនួនអាចនឹងកើតមានអាចម៌ភ្នែកច្រើនក្រោយពេលដែលកើតចេញពីពោះម្តាយ។ នៅពេលដែលកូនកើតមានអាការៈបែបនេះ អ្នកម្តាយមិនគួរបារម្ភខ្លាំងឡើយ ដោយអ្នកគ្រាន់តែម៉ាស្សាថ្នមៗឲ្យកូន ឬចាំដល់ពេលកូនយំខ្លាំងប៉ុន្មានដង នឹងបាត់អស់ហើយអាចម៌ភ្នែកទាំងនោះ។
  3. កូនអាចនឹងយូរៗកណ្តាស់ម្តង ប៉ុន្តែមិនមែនជាការផ្តាសាយទេ ដោយគ្រាន់តែកូនស្រូបយកធូលីចូល ហើយកណ្តាស់ចេញវិញដើម្បីសម្អាតច្រមុះតែប៉ុណ្ណោះ។ ដូចនេះ អ្នកម្តាយមិនចាំបាច់បារម្ភខ្លាំង ដោយស្លៀកពាក់ច្រើនជាន់ពេកឲ្យកូនទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូន៕