ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈ២ដែលប្រាប់អ្នកម្តាយថាកូនកំពុងតែឈឺ។ តើមានអ្វីខ្លះទៅ?
- ជាធម្មតា មានកូនមួយចំនួនអាចហៀរទឹកមាត់ក្នុងពេលគេង។ ប៉ុន្តែប្រសិនជាទឹកមាត់នោះហៀរតិច ហើយមានពណ៌ថ្លា នោះសុខភាពកូនមិនមានបញ្ហាឡើយ។ ផ្ទុយទៅវិញ នៅពេលដែលកូនគេងហើយហៀរទឹកមាត់ច្រើនខុសពីធម្មតា អ្នកម្តាយគួរតែប្រយ័ត្ន ព្រោះសុខភាពកូនកំពុងតែមានបញ្ហា។ កូនអាចនឹងកើតមានអាការៈទាក់ទងនឹងការរំលាយអាហារមិនបានល្អ ឬបញ្ហាផ្នែកផ្សេងទៀត ដោយធ្វើឲ្យទឹកមាត់គេហៀរមិនឈប់ក្នុងពេលគេង។
- ប្រសិនជាពេលដែលកូនក្រោកពីគេង ហើយមានក្លិនមាត់ ដោយក្លិននោះមិនមែនជាក្លិនទឹកដោះគោ ហើយជាក្លិនផ្សេង នោះអាចប្រាប់អ្នកម្តាយបានថា ក្រពះ និងពោះវៀនកូនរំលាយអាហារមិនបានល្អឡើយ ហើយកូនក៏អាចកើតមានអាការៈក្តៅក្នុងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចការពារសុខភាពកូនបានយ៉ាងល្អ៕