បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឱ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយក្រៅពីកត្តាហ្សែន របៀបរបបក្នុងការរស់នៅ និងការធ្វើលំហាត់ប្រាណជាប្រចាំនោះរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរទប់ស្កាត់ជំងឺ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ព្រមទាំងភេសច្ជៈមួយចំនួនដែលល្អចំពោះបេះដូង ៖

១. ស្រាក្រហម

ក្នុងកម្រិតមធ្យមការទទួលស្រាក្រហមពិតជាប្រសើរណាស់សម្រាប់រក្សាសុខភាពបេះដូង។ ស្រាក្រហមអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលបង្កបញ្ហានៃជំងឺបេះដូងគួរឱ្យកត់សម្គាល់ដោយភេសជ្ជៈនេះមានផ្ទុកនូវសារធាតុ Tempranillo។

២. ប្រេងអូលីវ

ប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង។

៣. បន្លែផ្លែឈើ

បន្លែផ្លែឈើជាប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់ពង្រឹងសុខភាពបេះដូង។

៤. អាស៊ីតខ្លាញ់អូមេហ្កា ៣

អាស៊ីតខ្លាញ់អូមេហ្កា ៣ ទទួលខុសត្រូវចំពោះការបញ្ចុះខ្លាញ់មិនល្អទ្រីគ្លីសេរីដ។ វាក៏បន្ថយហានិភ័យនៃបញ្ហាគាំងបេះដូង ព្រមទាំងជួយរក្សាសម្ពាធប្រក្រតីផងដែរ។ ប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើម។

៥. សូកូឡាខ្មៅ

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថាអ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។

៦. ប្រេងអូលីវសុទ្ធ

ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង