កាបូបលុយគឺជារបស់ដែលមនុស្សស្រីចូលចិត្តប្រើជាទីបំផុត។ ប៉ុន្តែនៅពេលដែលអ្នកប្រើ អ្នកគួរតែជ្រើសរើសពណ៌ដែលត្រូវ ទើបអាចនាំលាភដល់អ្នកបាន។ ដូចនេះតើមនុស្សស្រីគួរតែប្រើពណ៌អ្វីទើបអាចនាំលាភដល់អ្នកទៅ?

អ្នកអាចប្រើពណ៌ផ្កាឈូកបាន ព្រោះវាជាពណ៌ដែលអាចនាំលុយដល់អ្នក។ ម្យ៉ាងទៀតអ្នកក៏អាចប្រើពណ៌កុលាបដែរ ព្រោះវាអាចនាំអ្នកឲ្យជួបនឹងគូស្រករដែលល្អ។ ជាងនេះទៅទៀត អ្នកក៏អាចប្រើពណ៌លឿងខ្ចី ឬពណ៌លឿង ព្រោះវាជាពណ៌តំណាងឲ្យលុយ។ អ្នកដែលបណ្តាកទុនមួយចំនួនចូលចិត្តប្រើពណ៌នេះណាស់៕