ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបរិភោគអាហារដែលធ្វើឲ្យអ្នកម្តាយមិនធាត់ ហើយកូនក៏អាចលូតលាស់បានល្អផងដែរ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកម្តាយកំពុងតែពរពោះ ហើយខ្លាចឡើងទម្ងន់ខ្លាំង អ្នកម្តាយគួរតែញ៉ាំបាយមួយម៉ាត់ ឬពីរម៉ាត់បានហើយ មិនគួរញ៉ាំច្រើនលើសកំណត់ឡើយ។ ចំពោះបន្លែ និងផ្លែឈើ អ្នកគួរតែពិសារឲ្យបានឆ្អែត ព្រោះក្នុងនោះមានសារធាតុសរសៃ វីតាមីន ព្រមទាំងសារធាតុចិញ្ចឹមជាច្រើនដែលមិនត្រឹមតែមិនធ្វើឲ្យអ្នកម្តាយធាត់ ថែមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទៀតផង។ ជាពិសេស អាហារដែលមានផ្ទុកប្រូតេអ៊ីនក៏អ្នកគួរតែបរិភោគដែរ ព្រោះវាអាចជួយរក្សារាងរបស់អ្នក ព្រមទាំងអាចជួយកូនឲ្យលូតលាស់បានយ៉ាងល្អដូចគ្នា៕