ភាគច្រើននៃពួកយើងយល់ស្របថាវាពិបាកណាស់ក្នុងការទ្រាំមិនទទួលទានអាហារនៅពេលកំពុងឃ្លាន ជាពិសេសនៅពេលយប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអាហារមួយចំនួនអាចជះផលប៉ះពាល់គួរឱ្យបារម្ភដូចជាកើនទម្ងន់ ព្រមទាំងអាការៈច្រាលទឹកអាស៊ីតក្រពះ (ក្រហាយទ្រូងនិងឈឺបំពងក) នៅពេលទទួលទានក្នុងកំឡុងពេលយប់។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពី​​​អាហារដែលអ្នកមិនគួរទទួលទានពេលយប់ ​៖

១. អាហារសម្បូរខ្លាញ់

អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់នឹងមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងនៅពេលក្រោកឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។ អាហារប្រភេទនេះអាចបង្ខំឱ្យក្រពះធ្វើការកាន់តែខ្លាំងឡើងដើម្បីរំលាយគ្រប់យ៉ាង។ ហើយអ្នកនឹងមិនអាចគេងលក់បានស្កប់ ឬឆាប់គេងលក់ឡើយ ប្រសិនបើបន្តទទួលទានអាហារប្រភេទនេះនៅពេលយប់ទៀត។

២. គ្រាប់ធញ្ញជាតិ

នេះក៏ព្រោះតែក្រពះមិនអាចបែងចែករវាងខ្លាញ់ល្អនិងមិនល្អឡើយដោយវាប្រតិកម្មតបទៅខ្លាញ់ក្នុងរបៀបតែមួយ។ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ ប៉ុន្តែមិនមែនជាអាហារសម្រន់ដ៏ប្រសើរដែលគួរត្រូវបានទទួលទាននៅពេលយប់ឡើយដោយវាអាចបណ្ដាលឱ្យហើម ឬទល់លាមកនៅថ្ងៃបន្ទាប់។

៣. សូកូឡា

ការទទួលទានសូកូឡានៅពេលយប់គឺមិនល្អសោះឡើយចំពោះការគេង។ នោះក៏ព្រោះតែសូកូឡាមានផ្ទុកទាំងជាតិកាហ្វេអ៊ីននិងសារធាតុ theobromine ដែលផ្ដល់ការរំញោចដល់ខួរក្បាលធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងមិនងងុយ។

៤. គ្រឿងស្រវឹង

ភេសជ្ជៈនេះងាយនឹងបង្កើនហានិភ័យនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះណាស់។ ម្យ៉ាងវិញទៀតនៅពេលអ្នកស្រវឹង គឺអ្នកងាយនឹងជួបប្រទះអាការៈគេងមិនស្ងប់ ហើយថែមទាំងបណ្ដាលឱ្យមិនស្រួលខ្លួន គ្មានកម្លាំង និងមិនស្រស់ស្រាយក្នុងអារម្មណ៍នៅព្រឹកបន្ទាប់ទៀតផង។

៥. កាហ្វេ

លើកលែងតែគ្មានជាតិកាហ្វេអ៊ីន! ប្រសិនបើអ្នកទទួលទានកាហ្វេនៅមុនពេលចូលគេងនោះអ្នកអាចនឹងជួបប្រទះបញ្ហាគេងមិនលក់ជាមិនខាន។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេរំញោចដល់ភាពសកម្មនៃខួរក្បាលដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ស្វាងមិនងងុយគេង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង