ភាពតានតឹង គេងមិនគ្រប់ ទទួលទានអាហារគ្មានសុខភាពល្អមិនត្រឹមតែជះឥទ្ធិពលចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកើនទម្ងន់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក្រៅពីធ្វើការលំហាត់ប្រាណហើយនោះ ការរួមបញ្ចូលភេសជ្ជៈធម្មជាតិមួយចំនួនក្នុងរបបអាហារក៏ជួយឱ្យស្រកទម្ងន់ផងដែរ។ ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីភេសជ្ជៈដែលជួយដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស ៖ 

១. តែខ្ញី

ជាភ្នាក់ងារ thermogenic ដែលមានប្រសិទ្ធិភាពបង្កើនការរំលាយអាហារនិងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់កុំភ្លេចរួមបញ្ចូលតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។

២. តែបៃតង

ការទទួលទានតែបៃតងពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃជាប្រចាំពិតជាអាចជួយឱ្យអ្នកស្រកទម្ងន់បានកាន់តែប្រសើរដោយភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់សម្រាប់ការសម្រកទម្ងន់។ តែបៃតងក៏មានផ្ទុកកាហ្វេអ៊ីនដែលជួយពន្លឿនការដុតរំលាយអាហារ ព្រមទាំងផ្ដល់ឱ្យអ្នកនូវថាមពលដែលត្រូវការដើម្បីធ្វើលំហាត់ប្រាណផងដែរ។

៣. ទឹកដោះគោគ្មានជាតិខ្លាញ់

កាល់ស្យូមដែលមានផ្ទុកក្នុងទឹកដោះគោគ្មានជាតិខ្លាញ់នឹងជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែប្រសើរជាងមុន។ ដូច្នេះអ្នកមិនគួរមើលរំលងភេសជ្ជៈនេះឡើយ។

៤. ទឹកបន្លែស្រស់

ភេសជ្ជៈធម្មជាតិនេះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម និងជាតិរ៉ែសំខាន់ៗដែលជួយបង្កើនការដុតបំផ្លាញជាតិខ្លាញ់ ព្រមទាំងមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលធ្វើឱ្យអ្នកឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរថែមទៀតផង។

៥. ទឹកក្រូចថ្លុងស្រស់

ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង