ស្នាមជ្រួញតែងតែកើតមាននៅគ្រប់កន្លែងលើមុខ ប៉ុន្តែកន្លែងដែលកើតឡើងច្រើនជាងគេគឺនៅចុងភ្នែក ថ្ងាស និងកែមមាត់ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចការពារមិនឲ្យវាកើតមានយ៉ាងលឿននោះ?

  1. អ្នកមិនត្រូវមើលរឿងភាគ មើលសៀវភៅ និងលេងFacebookច្រើននៅពេលយប់នោះទេ ព្រោះវាអាចធ្វើឲ្យភ្នែកអ្នកនឿយហត់ ជាហេតុដែលងាយធ្វើឲ្យភ្នែកអ្នកមានស្នាមជ្រួញ មានរង្វង់ភ្នែកខ្មៅ និងមានស្នាមដក់ក្រោយភ្នែកខ្លាំងណាស់ ដូចនេះអ្នកត្រូវតែម៉ាស្សាភ្នែកអ្នកឲ្យបានច្រើន នៅពេលដែលអ្នកមានអារម្មណ៍ថាហត់។
  2. នៅត្រង់កន្លែងមាត់របស់អ្នក អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃឲ្យបានសព្វ ព្រោះបើវាត្រូវកម្តៅថ្ងៃច្រើន វានឹងងាយមានស្នាមជ្រួញខ្លាំងណាស់។
  3. នៅលើថ្ងាសរបស់អ្នក អ្នកត្រូវតែលាបផលិតផលការពារស្បែកជារៀងរាល់យប់ ព្រោះវាជាកន្លែងដែលងាយមានផ្នត់ដូចគ្នា ដូចនេះបើអ្នកភ្លេចថែរក្សាវាឲ្យបានល្អ នោះមុខអ្នកនឹងអាក្រក់មើលជាមិនខានឡើយ។
  4. ចំនុចដែលសំខាន់ជាងគេក្នុងការថែរក្សាស្នាមជ្រួញនោះគឺអ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃនៅមុនពេលដែលអ្នកចេញក្រៅត្រូវពន្លឺថ្ងៃដ៏ខ្លាំងនោះ ព្រោះបើអ្នកមិនការពារ វាអាចបំផ្លាញស្បែកអ្នកយ៉ាងងាយ។
  5. អ្នកមិនត្រូវគេងចំហៀងច្រើននោះទេ ត្រូវតែគេងឲ្យត្រង់ ព្រោះការគេងចំហៀងក៏អាចធ្វើឲ្យអ្នកមានស្នាមជ្រួញដែរ ជាងនេះទៅទៀត អ្នកត្រូវតែរើសខ្នើយដែលទន់មកគេង នោះវាក៏អាចការពារអ្នកមិនឲ្យមានស្នាមជ្រួញដូចគ្នា។
  6. អ្នកត្រូវតែគេងឲ្យគ្រប់ មានន័យថាគេងឲ្យបាន៧ទៅ៩ម៉ោងក្នុងមួយថ្ងៃ ព្រោះបើអ្នកគេងមិនគ្រប់ នោះយូរទៅមុខអ្នកនឹងមានស្នាមជ្រួញដោយមិនដឹងខ្លួន៕