ទោះបីជាភាគច្រើននៃពួកយើងស្គាល់ប្រេងអូលីវ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាគ្រឿងផ្សំនេះអាចជួយដោះស្រាយបញ្ហាទល់លាមកបានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ប្រេងអូលីវបំបាត់អាការៈទល់លាមក ៖

១. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានប្រេងអូលីវពី ១ ទៅ ២ ស្លាបព្រាកាហ្វេនៅពេលព្រឹកពោះទទេរ។ កុំទទួលទានទឹកតាមក្រោយភ្លាម ត្រូវរងចាំយ៉ាងហោចណាស់ ១ ម៉ោងសិន។ បន្តអនុវត្តរូបមន្តនេះរហូតដល់ព្យាបាលអាការៈទល់លាមកបាត់ទាំងស្រុង។

២. ប្រេងអូលីវជាមួយខ្ទឹមសនិងម្រេចខ្មៅ

អ្វីដែលអ្នកត្រូវការ គឺម្សៅរមៀតចំនួនពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ ប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ ខ្ទឹមសចិញ្ច្រាំម៉ដ្ឋ ១ កំពឹស និងម្រេចខ្មៅ ១ចិប។

អ្វីដែលអ្នកត្រូវធ្វើ គឺលាយគ្រឿងផ្សំទាំងអស់ចូលគ្នា។ កូរឱ្យសព្វ សឹមចាក់ទុកក្នុងក្រឡមានគ្របបិទជិត និងទុកចោលក្នុងទូរទឹកកក។ អ្នកអាចបន្ថែមល្បាយនេះក្នុងសាច់ ឬអាហារប្រភេទសាឡាដដែលសម្បូរដោយបន្លែ។

៣. ប្រេងអូលីវ និងក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមទទួលទានមុនពេលចូលគេង។ អនុវត្តជាប្រចាំរហូតដល់ជាសះស្បើយ៕