​រឿង​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គ្នា​ធ្វើជា​ញឹកញាប់​នោះ គឺ​មិន​អាច​យក​ដៃ​ចេញពី​ក្បាលពោះ​របស់ខ្លួន​បានទេ​។ ម្តាយ​ខ្លួន​ប្រើ​ដៃ​ដើម្បី​ស្ទាប អង្អែល និង​ត្រដុស​ក្បាលពោះ​របស់​ខ្លួន​ដោយសារតែ​វា​រលោង​។ ខ្លះទៀត យល់ថា វា​គឺជា​វិធី​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​នឹង​ទារក​ក្នុង​ផ្ទៃ​ឲ្យ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​ថែម​ទៀត​។

​ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ការប្រើ​ដៃ​ស្ទាប​អង្អែល និង​ត្រដុស​ក្បាលពោះ អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អបា​ន​។ តាម​ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា ទារក​នៅ​ក្នុង​ផ្ទៃពោះ​ម្តាយ​ដែល​មាន​ការ​ស្ទាបអង្អែល​ច្រើន​ក៏​ធ្វើឲ្យ​ពួកគេ​មានអារម្មណ៍​ល្អ​ដែរ​។

អ្នក​ស្រាវជ្រាវ​ជាច្រើន​នៅឯ​សាកលវិទ្យាល័យ Dundee ក្នុង​ប្រទេ​សស្កុត​ឡេន បាន​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ២៣​នាក់ ដែល​ស្ថិត​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី ខណៈពេល​ពួកគេ​កំពុងតែ​តម្រូវ​ឲ្យធ្វើ​សកម្មភា​ពបី​យ៉ាង​នោះគឺ ការនិយាយ ការ​ត្រដុស​អង្អែល​ពោះ និង​ការ​គេង​ធម្មតា​ដោយ​មិន​ប្រើ​ដៃ​ប៉ះពាល់​នឹង​ពោះ​សោះ​។ តាម​ការស្រាវជ្រាវ​ដែល​ប្រើ​រលក​សម្លេង​បានបង្ហាញ​ឃើញថា ទារក​មាន​ចលនា​ច្រើន​បំផុត​ក្នុងពេល​ដែល​ម្តាយ​ប៉ះពាល់​នឹង​ក្បាលពោះ​។ ការស្រាវជ្រាវ​មួយទៀត​រកឃើញថា ទារ​កមាន​ការឆ្លើយតប​នឹង​ការ​ស្ទាប់អង្អែល​ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​។ សម្រាប់​ទារក​ក្នុង​ត្រីមាស​ទី​ពីរ​វិញ មិនសូវ​មាន​ការ​ឆ្លើយ​តប​នឹង​ការ​ស្ទាប់អង្អែល​របស់​ម្តាយ​ឡើយ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ទារក​កាន់តែ​មាន​ផា​សុកភាព និង​ឆ្លើយតប​ខ្លាំង​នៅពេល​ពួកគេ​មាន​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ខ្លួន​៕