ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេម្សៅ Baking soda មានប្រសិទ្ធភាពដោះស្រាយបញ្ហាអង្គែបានយ៉ាងឆាប់រហ័ស។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រើប្រាស់បែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីប្រើប្រាស់ម្សៅ Baking soda កម្ចាត់អង្គែ ៖

១. ទឹកខ្មេះផ្លែប៉ោម និងម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកខ្មេះផ្លែប៉ោមចំនួន ២ ទៅ ៣ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេល ២ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

២. ម្សៅ Baking soda និងទឹក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ២ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ រួចកូរឱ្យសព្វ សឹមម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី និងទុកចោលសម្រាប់រយៈពេល ៥ នាទី ហើយលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាល។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ពេលងូតទឹក។

៣. ក្រូចឆ្មារនិងម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយជាមួយម្សៅ Baking soda ១ និងកន្លះស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកអាចអនុវត្តរូបមន្តនេះយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។

៤. ខ្ញីនិងម្សៅ Baking soda

លាយម្សៅ Baking soda ចំនួន ១ ស្លាបព្រាបាយជាមួយទឹកខ្ញីស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង