ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺមហារីកថ្លើមទេ អ្នកគួរតែជ្រើសរើសអាហារទាំង៤ខាងក្រោមនេះមកពិសារ។ តើមានអ្វីខ្លះទៅ?
- នៅក្នុងបន្លែ និងផ្លែឈើ មានសារធាតុដែលអាចជួយការពារថ្លើមរបស់អ្នក។ ជាពិសេស នៅក្នុងការ៉ុត ដំឡូងបារាំង បន្លែស្លឹកបៃតង និងពពួកក្រូច សុទ្ធតែមានសមត្ថភាពខ្លាំងក្នុងការទប់ទល់នឹងជំងឺមហារីកមិនឲ្យកើតមានលើខ្លួនអ្នកឡើយ។ ដូចនេះ អ្នកគួរតែពិសារបន្លែ និងផ្លែឈើទាំងនេះឲ្យបានច្រើន ទើបមិនងាយកើតមហារីកថ្លើម។
- អ្នកអាចពិសារតែបាន ព្រោះនៅក្នុងនោះក៏មានសារធាតុដែលអាចជួយអ្នកមិនឲ្យកើតជំងឺមហារីកដែរ។ ប៉ុន្តែអ្នកមិនគួរញ៉ាំតែដែលក្តៅពេកទេ ព្រោះវាអាចនាំជំងឺមហារីកមករកអ្នកបាន។
- អ្នកអាចពិសារផលិតផលដែលធ្វើពីទឹកដោះគោបាន ព្រោះវាអាចជួយកាត់បន្ថយអត្រានៃការកើតជំងឺមហារីកមកត្រឹមទាបបំផុត។ ម្យ៉ាងទៀត នៅមុនពេលដែលអ្នកញ៉ាំស្រា អ្នកអាចពិសារទឹកដោះគោមួយដបមុនបាន៕