ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអាចប្រាប់អ្នកថា កូនកំពុងតែមានសុខភាពល្អខ្លាំង។ តើមានអ្វីខ្លះទៅ?
- កូនដែលមានច្រមុះរាងធំ នឹងមិនសូវឈឺឡើយ ព្រោះកូនមានប្រព័ន្ធការពាររាងកាយរឹងមាំ។ ជាពិសេស កូនក៏អាចស្រូបយកខ្យល់អាកាសបរិសុទ្ធច្រើន ដោយអាចបង្កើតបានអុកស៊ីសែនច្រើនសម្រាប់ដកដង្ហើម។ មិនត្រឹមតែប៉ុណ្ណោះ ច្រមុះមួយនេះក៏អាចការពារបាក់តេរីផ្សេងៗបានផងដែរ។
- ម្រាមជើងកូនដែលខ្លី នៅពេលដែលធ្វើចលនាអ្វីមួយ មិនសូវប្រើកម្លាំងខ្លាំង និងច្រើនឡើយ។ ជាហេតុដែលធ្វើឲ្យកូនតែងធ្វើចលនាច្រើន។ ដូចនេះ សុខភាពកូននឹងល្អខ្លាំង ព្រោះកូនបានហាត់ប្រាណច្រើន។
- កូនដែលមានជើងធំ មិនមែនជារឿងមិនល្អទេ ប៉ុន្តែវាជារឿងល្អ ព្រោះជើងធំអាចទប់លំនឹងកូនបាននឹង ដោយធ្វើឲ្យកូនឆាប់ចេះដើរ។ ជាពិសេស កូននឹងមិនងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងឆ្អឹងឡើយ ព្រោះឆ្អឹងជើងកូនរឹងមាំខ្លាំងណាស់៕