ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ក្នុងខែ៧ទទួលមិនសូវបានទ្រព្យទេ ប៉ុន្តែដល់ខែ៨វិញ អ្នកនឹងអាចបណ្តាក់ទុនត្រូវ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានប្រាក់ធំចូលមក។ ជាពិសេស មុខរបររបស់អ្នកក៏អាចចំណេញបានច្រើនផងដែរ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី ក្នុងខែនេះ អាចទទួលបានផលជាងខែមុន។ មុខរបរនឹងអាចរីកធំណាស់។ ជាពិសេស ប្រាក់ខែរបស់អ្នកក៏អាចឡើងខ្ពស់ដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានតែម្តង។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា ក្នុងខែនេះ អ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃឲ្យបានច្រើន ទើបអ្នកអាចទទួលបានទ្រព្យធំ។ ជាហេតុដែលធ្វើឲ្យអ្នកចំណេញបានលុយដែលរាប់មិនដែរអស់នោះឡើយ៕