សម្រាប់ពលរដ្ឋខ្មែរយើងភាគច្រើន កូនកើតភ្លាម គឺថាអាចប្រើខ្នើយភ្លាមហើយ ប៉ុន្តែ បើតាមក្រុមគ្រូពេទ្យជំនាញ ខ្នើយកើយ មិនត្រូវបានគេណែនាំឲ្យប្រើ ចំពោះក្មេងអាយុក្រោម ២ ឆ្នាំឡើយ។ ពួកគេបានបន្ថែមទៀតថា ក្មេងមានមាឌតូចៗ អាចនឹងគ្រោះថ្នាក់ដោយសារខ្នើយកើយមួយចំនួន ដែលគ្មានគុណភាព។

ជាការពិត កូនក្មេងធំ ក៏មិនត្រូវការខ្នើយកើយដែរ ប៉ុន្តែ ឪពុកម្តាយភាគច្រើន មិនថានៅខ្មែរ ឬបរទេសទេ ពួកគេគិតថា ខ្នើយកើយធ្វើឲ្យកូនៗរបស់គេ មានផាសុកភាព និងគេងលក់ស្រួល ប៉ុន្តែ ពួកគេមិនបានសង្កេតមើលទេថា ទោះបីអត់ខ្នើយ ក៏កូនរបស់គេអាចគេងលក់បានស្កប់ស្កល់ដែរ។

យ៉ាងណាមិញ ប្រសិនបើអ្នកចង់ប្រើខ្នើយ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទិញផលិតផល និងការប្រើប្រាស់របស់អ្នក។ ខ្នើយកើយរបស់កូនអ្នក គួរតែទន់ល្មម មិនរឹង ឬទ្រុឌខ្លាំងនោះទេ។ ខ្នើយកើយ ត្រូវតែស្អាត និងគ្មានរោម ឬសំឡីហើរចេញក្បែរនោះឡើយ ដើម្បីការពារការអាលែកស៊ី និងហុយចូលច្រមុះ ឬមាត់កូនរបស់អ្នក។ ត្រូវឧស្សាហ៍ពិនិត្យមើលកូន ដើម្បីប្រាកដថា គេគេងលក់ស្រួល និងមានសុវត្ថិភាពមួយរយភាគរយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង