ស្ត្រីដែលមករដូវទៀងទាត់ និងប្រកបដោយសុខភាពល្អ ជាទូទៅមានចំនួនវដ្តរដូវចន្លោះពី ១១ ទៅ១៣ដងក្នុងមួយឆ្នាំ។ ការបាត់រដូវជាទូទៅ ត្រូវបានចាត់ទុកថាជាការមានផ្ទៃពោះ ប៉ុន្តែវាមិនមែនតែងតែមានន័យថាមានផ្ទៃពោះទាំងអស់នោះទេ។ មានជំងឺច្រើនណាស់ដែលបញ្ជាក់ថា មិនមានរដូវក៏មិនមានផ្ទៃពោះដែរ។
តាមទ្រឹស្តីវេជ្ជសាស្ត្របានឲ្យដឹងថា ការមិនមករដូវត្រូវបានចែកចេញជាពីរប្រភេទនោះគឺ Primary Amenorrhea និង Secondary Amenorrhea។
Primary Amenorrhea
ជាអាការៈជំងឺមួយប្រភេទដែលស្ត្រីអាយុចាប់ពី ១៥ឆ្នាំឡើងទៅមិនដែលមានរដូវសោះតែម្តង។ ចំពោះមូលហេតុរបស់វាវិញអាចដោយសារតែ មិនមានស្បូនពីកំណើត ស្បូនមិនលូតលាស់ និងភាពមិនធម្មតារបស់ហ្សែន។
Secondary Amenorrhea
នេះគឺជាជំងឺស្ត្រីមួយប្រភេទ ដែលស្ត្រីបានបាត់រដូវចាប់ពី ៣ខែឡើងទៅ។ ចំពោះមូលហេតុរបស់វា អាចដោយសាររឿងច្រើនដូចជា មានពងគីសច្រើនក្នុងក្រពេញអូវ៉ែ ស្គមពេក ថប់អារម្មណ៍និងស្ត្រេស មានដុំសាច់ក្នុងខួរក្បាល។ រឿងនេះក៏អាចមានន័យថា ស្ត្រីកំពុងតែមានផ្ទៃពោះផងដែរ។
បើសិនជាមិនមានរដូវ ហើយគ្មានផ្ទៃពោះទៀតនោះ តើអ្វីទៅជាមូលហេតុអាថ៌កំបាំងរបស់វាទៅ?
• ស្ត្រេស
• ស្គមពេក
• មានជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត
• មានពងគីសច្រើនក្នុងក្រពេញអូវ៉ែ
• ប្រើថ្នាំពន្យាកំណើត
• ត្រៀមរ៉ាំងរដូវ
• ហាត់ប្រាណខ្លាំងពេក
• កំពុងតែបំបៅដោះកូន
• មានជំងឺរ៉ាំរ៉ៃ
• កំពុងតែប្រើថ្នាំព្យាបាលជំងឺណាមួយ
• មានដុំសាច់ក្នុងខួរក្បាល
• កំពុងតែផ្លាស់ប្តូរធ្វើអ្វីមួយក្នុងជីវិតរស់នៅដូចជាការធ្វើដំណើរ ឬម៉ោងធ្វើការ៕
ពត៌មានប្រចាំថ្ងៃ គ្មានរដូវ ...
គ្មានរដូវ គ្មានផ្ទៃពោះមែនទេ?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855