​វា​គ្មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​ទេ ព្រោះថា​ការ​រួមភេទ​គឺជា​រឿង​មួយ​អស្ចារ្យ​ណាស់ ប៉ុន្តែ​សកម្មភាព​បែប​ក្តៅ​សាច់​បែបនេះ​ពេល​ខ្លះ​អាច​ធ្វើឲ្យ​អ្នក​ងើយឆ្ងល់​ច្រើន​អំពី​អ្វី​ដែល​កើតឡើង​នៅ​តំបន់​ខាងក្រោម​របស់​ម​នុស្ស​ស្រី​ដែរ​។ រឿង​ជាច្រើន​ដូចជា​មាន​លក្ខណៈ​ខុសគ្នា​ពីមុន ឬ​ចម្លែក និង​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​បារម្ភ​ណាស់​។ យ៉ាងណាមិញ ការប្រែប្រួល​មួយចំនួន​គឺ​កើតឡើង​ញឹកញាប់​ណាស់​ចំពោះ​មនុស្ស​ស្រី ហើយ​វា​តែងតែ​ល្អ​ជា​និច្ចកាល​ណា​អ្នក​យល់ដឹង​កាន់តែច្រើន​។ និយាយ​រួម​ទៅ ការ​រួមភេទ​គឺជា​សកម្មភាព​ខ្លាំងក្លា​មួយ​ដែល​វា​មិន​គ្រាន់តែ​កើតឡើង​លើ​រាងកាយ​ទេ តែ​ក៏​កើតឡើង​លើ​ទ្វារមាស​ដែរ​។

​ខាងក្រោម​នេះ​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​បំផុត​ចំពោះ​ទ្វារមាស​ស្ត្រី​ក្នុង​ពេល ឬ​ក្រោយ​ពេល​រួមភេទ ហើយ​អ្នក​ក៏​មិនគួរណា​បារម្ភ ឬ​ភ័យខ្លាច​ច្រើន​អី​ដែរ​៖

ហើម​
វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ទ្វារមាស​ទៅ​ជា​ហើម​ក្នុងពេល​រួមភេទ​។ នេះ​ដោយសារ​តែ​វា​ជា​សញ្ញា​នៃ​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​ប៉ុណ្ណោះ​។ រយៈពេល​ក្រោយពី​រួមភេទ​បន្តិច​នឹង​បាត់​ទៅ​វិញ​ហើយ​។ បើសិន​ជា​រឿង​នេះ​រំខាន​អ្នក​ច្រើន យក​ល្អ​អ្នក​អាច​ស្អំ​ទឹក​ក្តៅ​បាន​ដើម្បី​បន្ថយ​ភាព​ហើម​កាន់តែ​លឿន​។

រមាស់​
ការ​រមាស់​គឺជា​មូលហេតុ​ពិតប្រាកដ​មួយ​ដែល​ត្រូវ​បារម្ភ​ព្រោះ​ភាគច្រើន​តែងតែ​ជាប់​ទាក់ទង​នឹង​ការបង្ក​រោគ និង​អតុល្យភាព​អ័រម៉ូន ប៉ុន្តែ​រឿង​នេះ​ស្រួល​ព្យាបាល​ទេ​។ ករណី​ភាគច្រើន វា​គឺជា​ការ​រលាក​ដោយសារ​តែ​ការ​កកិត​ក្នុងពេល​រួមភេទ​។ យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​សម្រាប់​មនុស្ស​ទូទៅ ហើយ​វា​ក៏​ស្រាកស្រាន្ត​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​។ ប៉ុន្តែ​បើសិនជា​ការ​រមាស់​នេះ​កើតឡើង​ជាប់​រហូត ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី​ដើម្បី​ព្យាបាល​ទៅ​។​

ក្រហាយ​
ភាគច្រើន ការ​នោម​ភ្លាមៗ​ក្រោយ​ពី​រួមភេទ​រួច​អាច​បង្ក​ជាការ​ក្រហាយៗ​បាន​។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​ផ្លូវទឹក​ម៉ូ​ត្រ​ញឹកញាប់ អារម្មណ៍​ក្រហាយៗ​ពេល​នោម​ក៏​អាច​ជា​រោគសញ្ញា​របស់​វា​ដែរ​។ បើសិនជា​អារម្មណ៍​ក្រហាយៗ​កើតឡើង​នៅ​ទ្វារមាស​ខ្លាំងពេក​នៅពេល​នោម អ្នក​ក៏​អាច​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​បាន​ដែឬ​ដើម្បី​បន្ថយ​ការឈឺចាប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង