អ្នកប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំសណ្តែកឡើយ ជាពិសេសនៅពេលញ៉ាំវាជាអាហារសម្រន់តែម្តង។ សណ្តែកមានច្រើនប្រភែទខុសៗគ្នាដែលមានលក់នៅលើទីផ្សាយ ហើយប្រភេទនីមួយៗសុទ្ធតែមានប្រយោជន៍ដ៏អស្ចារ្យរបស់វារៀងៗខ្លួន។ បើសិនជាអ្នកកំពុងតែឆ្ងល់ថាអ្នកអាចទទួលបានប្រយោជន៍អ្វីខ្លះពីការញ៉ាំសណ្តែក គួរតែតាមដានដូចខាងក្រោមនេះ៖
1ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី
ប្រយោជន៍មួយរបស់សណ្តែកគឺមានអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយប្រឆាំងការរលាកក្នុងរាងកាយបាន។ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការញ៉ាំអាស៊ីតខ្លាញ់សំខាន់ៗអាចប្រឆាំងនឹងការរលាករ៉ាំរ៉ៃដែលការពារអ្នកពីជំងឺជាច្រើនបាន។
2មានអង់ទីអុកស៊ីដង់ខ្ពស់
មែនហើយអង់ទីអុកស៊ីដង់គឺជាសារធាតុមួយដែលការពាររាងកាយពីរ៉ាឌីកាលសេរីដែលធ្វើឲ្យគ្រោះថ្នាកដល់រាងកាយពីខាងក្នុង និងខាងក្រៅបាន។ បើគ្មានអង់ទីអុកស៊ីដង់ទេ យើងប្រហែលជាមិនអាចការពាររាងកាយពីអាការៈនៃការចាស់មុនអាយុ និងការបង្ករោគនានាបានឡើយ។
3បន្ថយចំនួនកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម
មានសណ្តែកមួយចំនួនដែលពិតជាមានប្រយោជន៍ក្នុងការបន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់បាន ដូច្នេះអញនកនឹងមិនអាចប្រឈមនឹងបញ្ហាបេះដូងបានឡើយចាប់ពី ជំងឺលើសសម្ពាធឈាម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ឧទាហរណ៍ដ៏ល្អនៃការញ៉ាំគ្រាប់សណ្តែកគឺបន្ថយកូឡេស្តេរ៉ុលអាក្រក់តែម្តង។ វាមិនត្រឹមតែបន្ថយកូឡេស្តេរ៉ុលទេ តែក៏ពង្រឹងដល់សមត្ថភាពប្រឆាំងនឹងរ៉ាឌីកាលសេរីដែលកំពុងតែបំផ្លាញរាងកាយអ្នកដែរ។
4មានប្រូតេអ៊ីន
ការញ៉ាំសណ្តែក ជាពិសេសប្រភេទ Walnuts គឺល្អចំពោះសុខភាពក្បាលពោះ ដោយសារតែប្រូតេអ៊ីនរបស់វាតែម្តង។ ប្រូតេអ៊ីនអាចជួយធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតបាន។ ប្រូតេអ៊ីនក៏ត្រូវការដែរនៅពេលមានការជួសជុលសាច់ដុំ ដូច្នេះគួរតែញ៉ាំវាជាអាហារសម្រន់ឲ្យបានគ្រប់គ្រាន់។
5មានជាតិសរសៃ
អត្ថប្រយោជន៍មួយផ្សេងទៀតដែលអ្នកអាចទទួលបានពីការញ៉ាសណ្តែកនោះគឺថា វាក៏សម្បូរទៅដោយជាតិសរសៃដែលល្អចំពោះការរំលាយអាហារដែរ។ ជាតិសរសៃគឺជាតម្រូវការរបស់ការរំលាយអាហារក្នុងពោះ ដើម្បីអាចស្រួលក្នុងការបញ្ចេញចោលកាកសំណល់ និងជាតិពុលផ្សេងៗ។ ការញ៉ាំសណ្តែកនឹងផ្តល់ឲ្យយើងនឹងតម្រូវការជាតិសរសៃប្រចាំថ្ងៃ ហើយក៏ឆ្អែតបានយូរដែរ៕