ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសពីការជាសះស្បើយ នៃជំងឺវីរុសកូវីដ-១៩ ថ្មី ចំនួន៣២នាក់ និងរកឃើញករណីវីជ្ជមាន តែម្នាក់ប៉ណ្ណោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៤០នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៩៦នាក់៕