ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា បញ្ហាធុំក្លិនខ្លួនអាចបណ្ដាលមកពីកត្តាអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទាំងនោះ ៖
១. អាហារមានផ្ទុកកាបូអ៊ីដ្រាតទាប
ការទទួលទានរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប គឺល្អសម្រាប់ការសម្រកទម្ងន់ ប៉ុន្តែវាក៏អាចបណ្ដាលឱ្យអ្នកធុំក្លិនខ្លួន។ នេះក៏ព្រោះតែការកើនឡើងនូវប្រូតេអ៊ីន និងកង្វះកាបូអ៊ីដ្រាតនាំឱ្យរាងកាយបញ្ចេញសារធាតុ ketones ទៅក្នុងលំហូរឈាម។ ជាលទ្ធផលនៃបញ្ហាធុំក្លិនខ្លួន ហើយទឹកនោមមានក្លិនឆ្អេះខ្លាំង។
២. ភាពស្ត្រេស
ញើសដែលមានក្លិនមិនល្អជាងគេបំផុតនោះ គឺញើសដែលកើតចេញពីភាពតានតឹងក្នុងអារម្មណ៍។ ញើសនេះបញ្ចេញដោយក្រពេញ Apocrine។
៣. ការទទួលទានសាច់ក្រហមច្រើន
អាស៊ីតអាមីណូនៅក្នុងសាច់ក្រហមបន្សល់ទុកកាកសំណល់ក្នុងពោះវៀនកំឡុងពេលរំលាយអាហារដែលបញ្ចេញក្លិនមិនល្អ។ អង់ស៊ីមពោះវៀនបំបែកកាកសណល់ទាំងនោះដែលបន្ទាប់មកលាយជាមួយពពួកបាក់តេរីលើស្បែកកំឡុងពេលបែកញើស ហើយបង្កក្លិនខ្លួនមិនល្អ។ ក្លិនខ្លួនរបស់អ្នកអាចនឹងប្រែជាមិនល្អកំឡុងពេល ២ ម៉ោងក្រោយទទួលទានសាច់ក្រហម។ ក្លិនញើស ឬក្លិនខ្លួនមិនល្អព្រោះការទទួលទានសាច់ក្រហមអាចត្រូវបានទៅវិញកំឡុងពេល ២ ទៅ ៣ ម៉ោង ឬយូររហូតដល់ ២ សប្តាហ៍។
៤. ការទទួលទានកាហ្វេអ៊ីននិងគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងនិងកាហ្វេអ៊ីនលើសកម្រិតអាចជាមូលហេតុចម្បងនៃបញ្ហាក្លិនខ្លួនមិនល្អគួរឱ្យកត់សម្គាល់។
៥. ការទទួលទានអាហារកែច្នៃ
ជាតិស្ករចម្រាញ់ដែលមានផ្ទុកក្នុងអាហារកែច្នៃបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ហើយជាតិស្ករដែលមានក្នុងឈាមក្រោយទទួលទានអាហារកែច្នៃរួចជះឥទ្ធិពលលើការបែកញើសចំពោះមនុស្សមួយចំនួន ហើយនៅពេលវារួមបញ្ចូលគ្នាជាមួយបាក់តេរីលើស្បែកនោះនឹងបង្កបញ្ហាក្លិនខ្លួនមិនល្អ។ អាហារកែច្នៃក៏ខ្វះនូវសារធាតុក្លរ៉ូភីលដែលជាសារធាតុជួយបំបាត់ក្លិនខ្លួនមិនល្អ និងសម្អាតក្នុងរាងកាយផងដែរ។ បញ្ហាក្លិនខ្លួនបណ្ដាលមកពីការទទួលទានអាហារកែច្នៃនឹងបាត់ទៅវិញក្នុងរយៈពេល ១ សប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា អ្នកគួរកាត់បន្ថយការទទួលទានអាហារកែច្នៃមិនត្រូវទទួលទានជាប់ជាប្រចាំឡើយ។
៦. ការទទួលទានបន្លែប្រភេទ Cruciferous
បន្លែប្រភេទនេះមានផ្ទុកជាតិស្ពាន់ធ័រដែលរាងកាយបំបែកទៅជាសមាសធាតុដែលស្រដៀងគ្នាទៅនឹងសមាសធាតុដែលទទួលខុសត្រូវចំពោះក្លិនខ្លួនមិនល្អ។ លើសពីនេះទៅទៀតផ្កាខាត់ណាក៏មានផ្ទុកនូវសារធាតុ choline ដែលជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដែលអាចបណ្ដាលឱ្យធុំក្លិនខ្លួន។ ភាគច្រើនក្លិនខ្លួននឹងប្រែជាមិនល្អរយៈពេល ១ ម៉ោងក្រោយទទួលទានបន្លែប្រភេទនេះ ហើយនឹងប្រែជាធម្មតាវិញនៅរយៈពេល ៦ ម៉ោង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកគួរឈប់ទទួលទានបន្លែទាំងនេះតែម្ដងឡើយ គឺដើម្បីកាត់បន្ថយផលប៉ះពាល់ចូរលាងសម្អាតបន្លែទាំងនេះជាមួយអំបិលមួយចិបសិន។ ការធ្វើបែបនេះអាចជួយកម្ចាត់សារធាតុបង្កក្លិនខ្លួនមិនល្អ ខណៈដែលរក្សាសមាសធាតុមានប្រយោជន៍។
៧. អ្នកមានជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមក៏អាចបណ្ដាលឱ្យអ្នកធុំក្លិនខ្លួនផងដែរ។ នៅពេលគ្មានអាំងស៊ុយលីនគ្រប់គ្រាន់ រាងកាយនឹងបំបែកខ្លាញ់ដែលជាលទ្ធផលនៃការប្រមូលផ្ដុំនូវសារធាតុ ketones ក្នុងរាងកាយនាំឱ្យក្លិនខ្លួនប្រែប្រួល។
៨. អ្នកទល់លាមក
ករណីទល់លាមកធ្ងន់ធ្ងរ ជាតិពុលដែលបញ្ចេញដោយប្រព័ន្ធរំលាយអាហារអាចនឹងជ្រាបចូលក្នុងរន្ធញើសដែលនាំឱ្យអ្នកមានក្លិនខ្លួនមិនល្អ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារសម្បូរជាតិសសៃនិងទឹកឱ្យបានច្រើនគ្រប់គ្រាន់៕