ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានអាហារអាចជះឥទ្ធិពលដល់សុខភាពធ្មេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបអ្នកអាចរក្សាសុខភាពធ្មេញល្អរឹងមាំបានតាមរយៈការជ្រើសរើសអាហារត្រឹមត្រូវដើម្បីទទួលទាន។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលល្អសម្រាប់ធ្មេញ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលជួយរក្សាសុខភាពអញ្ចាញ និងធ្មេញ ក៏ដូចជាទប់ស្កាត់ជំងឺអញ្ចាញ រួមទាំងជំងឺពុកធ្មេញផងដែរ ៖
១. តែ
ជាប្រភពដ៏ប្រសើរនៃសារធាតុ Polyphenols និង catechins ដែលមានប្រសិទ្ធភាពទប់ស្កាត់ជំងឺពុកធ្មេញនិងការពារធ្មេញពីបាក់តេរី។
២. ទឹក
ការទទួលទានឱ្យបានច្រើនគ្រប់គ្រាន់ គឺចាំបាច់ណាស់ដើម្បីរក្សាសំណើមនិងភាពរឹងមាំនៃអញ្ចាញធ្មេញ។ ទឹកជួយពង្រឹងសុខភាពធ្មេញនិងកម្ចាត់នូវរាល់មេរោគបាក់តេរីលើអញ្ចាញ ក៏ដូចជាក្នុងមាត់។
៣. ទឹកដោះគោ
មានផ្ទុកជាតិកាល់ស្យូមខ្ពស់ដែលជួយពង្រឹងសុខភាពឆ្អឹងនិងធ្មេញ។ ទឹកដោះគោក៏ជាប្រភពនៃសារធាតុ phosphate និងវីតាមីន D ដែលការពារជួសជុលកាចាធ្មេញគួរឱ្យកត់សម្គាល់។
៤. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពមាត់ធ្មេញ។
៥. យ៉ាអួរ
ជាអាហារសម្រន់ដ៏ប្រសើរបំផុតសម្រាប់សុខភាពធ្មេញនិងអញ្ចាញ។ យ៉ាអួរមានផ្ទុកជាតិប្រូតេអ៊ីននិងកាល់ស្យូមដែលល្អសម្រាប់រក្សាសុខភាពធ្មេញរឹងមាំ។ បាក់តេរីល្អៗ ឬប្រូបាយអូទិកដែលមាននៅក្នុងយ៉ាអួរក៏ល្អចំពោះសុខភាពអញ្ចាញគួរអោយកត់សម្គាល់ផងដែរ។ ដើម្បីជាការប្រសើរចូរជ្រើសរើសយ៉ាអួរសុទ្ធទើបគ្មានផ្ទុកជាតិស្ករដែលពពួកបាក់តេរីចូលចិត្ត។
៦. ក្រូច
មានផ្ទុកជាតិអាស៊ីតក៏ពិតមែន ប៉ុន្តែក្នុងបរិមាណត្រឹមត្រូវផ្លែឈើនេះល្អណាស់សម្រាប់សុខភាពមាត់ធ្មេញ។ វីតាមីននិងជាតិរ៉ែក្នុងផ្លែក្រូច គឺល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺពុកធ្មេញ។
៧. សូកូឡាខ្មៅ
មានផ្ទុកសារធាតុ tannins ដែលជួយកម្ចាត់កំណកកំបោរ បង្កើនចរន្តឈាមរត់ បន្ថយការរលាកអញ្ចាញ និងពង្រឹងសុខភាពធ្មេញបានយ៉ាងប្រសើរ។ ចូរជ្រើសរើសទទួលទានសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ហើយគ្មានផ្ទុកជាតិស្ករ។
៨. ផ្លែប៉ោម
ផ្លែប៉ោមបង្កើនការផលិតទឹកមាត់ដែលអាចជួយកម្ចាត់ការកកើតឡើងនូវកំណកកំបោរជាប់ធ្មេញផងដែរ។ ការទទួលទានផ្លែប៉ោម ១ ផ្លែក្រោយពេលអាហារអាចជួយសម្អាតកំទេចកំទីនិងបាក់តេរីក្នុងមាត់៕