ការរលូតកូន បានក្លាយទៅជារឿងដ៏គួរឲ្យសោកស្តាយ ទុក្ខសោក និងជាបទពិសោធន៍ដ៏ឈឺចាប់បំផុត សម្រាប់គូស្វាមីមួយចំនួន ជាពិសេស អ្នកដែលរំពឹងខ្ពស់ ទៅនឹងទារកក្នុងផ្ទៃម្តាយ។ ការរលូតកូន អាចកើតឡើងដោយសារមូលហេតុជាច្រើន ខ្លះអាចការពារបាន ខ្លះទៀត មិនអាចការពារបាននោះឡើយ។

ទារកមានសុខភាពល្អ ត្រូវពឹងលើសុខភាព និងការថែទាំរបស់ម្តាយ ដូច្នេះ មានគន្លឹះជាច្រើន ដែលអ្នកអាចអនុវត្តតាម ដើម្បីឲ្យកូនរបស់អ្នកមានសុខភាព ហើយគេចផុតពីបញ្ហានានា ជាពិសេស ការរលូតកូននេះតែម្តង។

#១ ជាតិពុល ជាសត្រូវនឹងការមានផ្ទៃពោះ ដូច្នេះ មុនសម្រេចចិត្តថាយកកូន ប្តីប្រពន្ធត្រូវរៀបចំខ្លួន និងពិនិត្យសុខភាពឲ្យអស់ ដើម្បីទទួលបានកូនដែលមានសុខភាពល្អ និងឆ្លាតវាងវៃ។

#២ ត្រូវទទួលទានអាហារឲ្យបានគ្រប់មុខ និងធ្វើការណែនាំរបស់គ្រូពេទ្យ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អ្នកដែលធ្លាប់មានបញ្ហានេះពីមុនមក។

#៣ ស្រ្តេស និងភាពតានតឹង អាចធ្វើឲ្យអ្នករលូតកូនបានយ៉ាងងាយ ដូច្នេះ ត្រូវបន្ថយសម្ពាធ និងធ្វើចិត្តឲ្យសប្បាយ។

#៤ ហាត់ដកដង្ហើមវែង ហាត់សមាធិ និងធ្វើចលនាតិចៗ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕