គ្មានអ្នកណាអាចឈឺ ឬជួយស្រ្តីជាម្តាយ ក្នុងការសម្រាលកូនបាននោះទេ? ប៉ុន្តែ ក្នុងនាមជាប្តីល្អម្នាក់ អ្នកគួរតែធ្វើរឿងមួយចំនួន ដើម្បីឲ្យប្រពន្ធរបស់អ្នកមានក្តីសុខ និងសម្រាលកូនដោយសុវត្ថិភាព។

ការសម្រាលកូន ថ្វីត្បិតែជាកិច្ចការរបស់ប្រពន្ធ ប៉ុន្តែ នាងមិនអាចធ្វើវាបានល្អ ដោយម្នាក់ឯងបាននោះទេ នាងត្រូវអ្នកគាំទ្រ លើកទឹកចិត្ត និងរង់ចាំជួយនាងគ្រប់វិនាទី។
ការសម្រាលកូន អាចជារឿងមួយ ដែលធ្វើឲ្យស្រ្តីជាម្តាយស្រ្តេស អន្ទះសារ និងភ័យខ្លាច ដូច្នេះ បុរសជាប្តីត្រូវតែនៅក្បែរ និងសម្របតាមការចង់បានរបស់នាង។

អ្វីដែលបុរសគួរធ្វើ ៖

•    ផ្តល់ការគាំទ្រ និងលើកទឹកចិត្តប្រពន្ធ
•    រៀបចំរបស់របរ និងការងារនានាឲ្យរួចស្រេច ដើម្បីកុំឲ្យនាងបារម្ភច្រើន
•    នៅក្បែរនាងគ្រប់ពេលវេលា
•    និយាយផ្អែម និងអត់ទ្រាំ ពេលនាងមានអារម្មណ៍មិនល្អ
•    និយាយតែរឿងល្អៗ សប្បាយៗ និងសុភមង្គល៕