មានមូលហេតុច្រើនណាស់ ដែលធ្វើឲ្យកូនរបស់អ្នក យំមិនបាត់ទាល់តែសោះ។ វាអាចមកពីគេឃ្លាន ឈឺចាប់ក្នុងរាងកាយ សត្វទិក ឬគេងមិនមានផាសុកភាពជាដើម។ ប៉ុន្តែ ក្នុងករណីមួយចំនួន កូនក្មេងទើបនឹងកើតបីបួនខែ តែងតែយំ ជាពិសេស នៅពេលល្ងាច និងនៅពេលយប់។ វាជារឿងធម្មតា ហើយអ្នកមិនចាំបាច់ព្រួយបារម្ភអ្វីច្រើនឡើយ។

យំមិនបាត់ ជារឿងដែលគួរព្រួយបារម្ភ ពីព្រោះ កូនរបស់អ្នកប្រហែលជាចុកពោះ ឬមិនស្រួលត្រង់ណាហើយ ដូច្នេះ សូមប្រញាប់នាំគេទៅពេទ្យភ្លាម។ ប៉ុន្តែ បើគេយំបាត់ៗ ហើយនៅតែសើច ឬប្រលែងលេងជាមួយអ្នក ការយំរបស់គេ គឺជាការកំសាន្ត ឬអាចនិយាយបានថា គេចង់យំតែប៉ុណ្ណោះ។ ការយំបែបនេះ គឺគេនឹងបាត់វិញ នៅពេលអ្នកប្រលែង ឬលើកគេយកមកបីថ្នាក់ថ្នម។

នៅជាមើលថែទាំកូនឲ្យបានដឹតដល់បន្តិច អ្នកដឹងដោយខ្លួនឯង ថាពេលណា គេយំឃ្លាន ពេលណា គេយំលេង ហើយពេលណា គេយំដោយការឈឺចាប់៕