​ដោយសារ​តែ​ពោះ​អ្នកធំ មិនមែន​មានន័យថា ជីវិត​ផ្លូវភេទ​អ្នក​ត្រូវបាន​ផ្អាក​ជាប់​ត្រឹមហ្នឹង​ឡើយ​។ រឿង​នេះ​ស្តាប់ទៅ​គួរ​ឲ្យ​ញញឺត​បន្តិច​មែន ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​ដែល​អ្នក​គួរ​ឈប់​ស្វែងរក​ការសប្បាយ​មួយ​នេះ​ជាមួយ​ប្តី​ទៀត​នោះ​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​តែងតែ​ស្តាប់លឺ​នូវ​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​រឿង​នេះ​ថា “​តើ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ អាច​បណ្តាលឲ្យរ​លូតកូន​ដែរទេ​?”

​ការ​រួមភេទ​នឹង​មិន​បណ្តាលឲ្យរ​លូតកូន​ឡើយ​ទោះបីជា​ក្នុង​ត្រីមាស​ដំបូង ដែល​ជា​ពេលវេលា​មួយ​នាំឲ្យ​មាន​អត្រារ​លូតកូន​ខ្ពស់ ក៏ដោយ​។ ដូច្នេះ អ្នក​ពិតជា​អាច​បើកភ្លើង​ខៀវ​ដើម្បី​រួម​ភេទ​ទៅតាម​ការចង់​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ធ្លាប់មាន​អា​ការៈត្រៀម​រលូត ដូចជា ធ្លាក់ឈាម ឬ​មាន​កន្ទួល​លើ​ស្បែក​ត្រង់​ទ្វារមាស អ្នក​គួរតែ​ចៀសវាង​ការ​រួមភេទ និង​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ធ្លាប់​មាន​អាការៈ​អ្វី​នោះទេ ការ​រួមភេទ​ក្នុង​ពេល​នេះ គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្វល់​ឡើយ​។

បើសិន​ជា​អ្នក​កំពុងតែ​ខ្វល់​ថា លិង្គ​អាច​ធ្វើឲ្យ​កូនក្នុង​ផ្ទៃឈឺ​បាននោះ សូម​លះបង់​គំនិត​នេះ​ចោល​ទេ ព្រោះ​គ្មាន​លិង្គ​ណា​វែង​ដែល​អាច​ប៉ះ​ដល់​សុក​ឡើយ​។ ជាមួយគ្នានេះដែរ ស្ត្រី​មាន​មាត់ស្បូន ថង់​ទឹកភ្លោះ និង​ស្បូន នៅ​បន្ទាប់​ពី​ទ្វារមាស ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​ធានា​នូវ​ការការពារ​បាន​យ៉ាង​ល្អ​ពី​សរីរាង្គ​ទាំង​នេះ​ដែរ​។ ទោះបីជា​មាត់ស្បូន​បើក​បន្តិច​ក្នុង​ត្រីមាស​ទី​បី​ក៏​ដោយ ក៏​ការ​រួមភេទ​នៅតែ​ជា​រឿង​មាន​សុវត្ថិភាព​ដែរ​៕