នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​
-​    ​សុដន់​របស់​អ្នក​ក្រហម​,​ ក្តៅ​ និង​ឈឺ​អំឡុង​ពេល​២៤​ម៉ោង​ និង​អ្នកមាន​គ្រុនក្តៅ​,​ ញ័រ​ និង​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ពេល​ប្រសិនបើ​អ្នកមាន​ផ្តាសាយ​នោះ​
-​    ​អ្នក​កំពុង​តែ​មិន​ផលិត​ទឹកដោះ​អំឡុង​ពេល​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​សម្រាលកូន​រួច​
តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
កូន​ដែល​បៅ​ដោយ​ទឹកដោះ​មិន​តែងតែមាន​យ៉ាង​រលូន​នោះ​ទេ​,​ ជា​ពិសេស​ក្នុង​ខែ​ដំបូង​បន្ទាប់​ពី​កើត​នោះ​។​ វេជ្ជបណ្ឌិត​ រ៉ូ​ត​ ឡរ​រេ​ន​ ដែល​ជា​សាស្ត្រាចារ្យ​នៃ​ផ្នែក​កុមារ​,​ រោគ​ស្ត្រី​ និង​សម្ភព​នៅ​ឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ រ៉ូ​ឆេស​ស្ទ័​រ​ក្នុង​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា​ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​តម្រូវ​អោយ​មាន​ជំនាញ​ដែល​ម្តាយ​ត្រូវ​រៀន​វិធីសាស្ត្រ​ប្រពៃណី​ដោយ​មើលទៅ​លើ​ម្តាយ​ដទៃ​ទៀត​។​ បញ្ហា​គឺថា​ស្ត្រី​សព្វ​ថ្ងៃនេះ​មិន​បាន​ធ្វើការ​បំបៅ​ដោះ​កូន​ដោយ​ខ្លួនឯង​ដើម្បី​រៀន​ពី​បច្ចេកទេស​ដែល​ត្រឹមត្រូវ​នោះ​ទេ​។​
គាត់​បាន​និយាយ​បន្ថែម​ទៀត​ថា​ ជា​លទ្ធផល​ម្តាយ​មិន​អាច​ដឹង​ពី​របៀប​ដាក់​កូន​របស់​គេ​អោយ​បៅដោះ​គេ​ដោយ​របៀប​ណា​នោះ​ទេ​។​ ដោយ​ដាក់​ត្រង់​មុំ​ដែល​ខុស​,​ ទារក​មិន​អាច​បៅ​ទៅ​លើ​ក្បាលដោះ​យ៉ាង​ត្រឹមត្រូវ​ និង​ក្បាលដោះ​ប្រែ​ក្លាយទៅជា​ឈឺ​។​
រហូត​ដល់​ទៅ​ម្តាយ​យល់​ពី​តម្រូវការ​របស់​កូន​ និង​ខ្លួន​គាត់​ផ្ទាល់​,​ សុដន់​របស់​គាត់​មិន​អាច​បញ្ចេញ​បាន​គ្រប់គ្រាន់​រាល់ពេល​ម្តងៗ​នៃ​ការ​បញ្ចេញ​ទឹកដោះ​នោះ​។​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ នេះ​អាច​បណ្តាល​អោយ​ទឹកដោះ​កើនឡើង​,​ បង្កើត​ទៅ​ជា​ការ​ហើម​ឈឺ​ និង​ឈឺក្បាល​សុដន់​។​ មួយវិញទៀត​,​ បំពង់​បង្ហូរ​ទឹកដោះ​អាច​ក្លាយទៅជា​ស្ទះ​ដោយ​ការ​ឡើង​ទឹកដោះ​ពេញ​ផង​ដែរ​។​ ហើយ​បំពង់​បង្ហូរ​ទឹកដោះ​ដែល​ត្រូវ​បាន​ស្ទះ​អាច​ក្លាយទៅជា​មានការ​ឆ្លង​មេរោគ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ការ​រលាក​ជាលិកា​សុដន់​។​ អ្នក​នឹង​ដឹង​ថា​អ្នក​មានការ​រលាក​ជាលិកា​សុដន់​ប្រសិនបើ​មានការ​បន្ថែម​នូវ​ការ​ឈឺ​សុដន់​,​ ក្រហម​សុដន់​,​ អ្នកមាន​អារម្មណ៍​ថា​គ្រុនក្តៅ​ និង​ឈឺចាប់​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​ផ្តាសាយ​ផង​ដែរ​។​
ទោះជា​យ៉ាងណា​ក៏​ដោយ​,​ បច្ចេកទេស​នៃ​ការ​បំបៅ​ដោះ​កូន​មិនមែន​ជា​ប្រភព​នៃ​បញ្ហា​តែ​មួយ​គត់​នោះ​ទេ​។​ ស្ត្រេ​ស​ និង​ការ​អស់កម្លាំង​ក៏​អាច​បង្អាក់​នូវ​ការ​ហូរ​ទឹកដោះ​របស់​អ្នកផង​ដែរ​។​
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
បញ្ហា​នៃ​ការ​បំបៅ​ដោះ​កូន​ភាគច្រើន​អាច​បន្ថយ​ការ​ឈឺចាប់​យ៉ាង​ស្រួល​។​
-​    ​ព្យាយាម​ការ​លាប​ក្រែ​មៈ​ វេជ្ជបណ្ឌិត​ បេ​ត​ធី​ ក្រាស​ដែល​ជា​ប្រធាន​នៃ​ព័ត៌មានវិទ្យា​សាស្ត្រ​ក្នុង​ទីក្រុង​ឈី​កា​ហ្គូ​បាន​និយាយ​ថា​ ក្រែ​ម​ដែល​លាប​សុដន់​ដែល​លក់​នៅ​តាម​ទីផ្សារ​ដូច​ជា​ ម៉ា​សេ​(Massé)​ ជួយ​បន្ថយ​ការ​ឈឺចាប់​,​ ការ​ខូចខាត​របស់​ក្បាលដោះ​ដោយ​គ្មាន​ការ​ប៉ះពាល់​ទៅ​លើ​ទារក​អ្វី​ឡើយ​។​
-​    ​ធ្វើ​អោយ​សុដន់​ក្តៅ​ល្មមៈ​ ប្រសិនបើ​សុដន់​របស់​អ្នក​ផ្តល់​អារម្មណ៍​ថា​តឹង​ និង​ឈឺ​,​ អ្នក​អាច​មានការ​ស្ទះ​នៅ​នឹង​បំពង់​បង្ហូរ​ទឹកដោះ​។​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ យក​អ្វីមួយ​មក​ធ្វើ​ចលនា​លើ​សុដន់​ដោយ​ដប​ទឹក​ក្តៅ​ និង​ដាក់​វា​រអិល​លើ​សុដន់​ក្នុង​រយៈពេល​៥​នាទី​។​ ឬ​គ្របដណ្តប​របស់​ក្តៅ​អ៊ុ​នៗ​លើ​សុដន់​របស់​អ្នក​,​ កន្សែង​សើម​ដើម្បី​ជម្រុញ​ដល់​លំហូរ​ទឹកដោះ​។​
-​    ​សូម​ពាក់អាវ​ទ្រនាប់​ដែល​សាក​សមៈ​ វេជ្ជបណ្ឌិត​ ខា​រេ​ន​ អូក​ ដែល​ជា​សាស្ត្រាចារ្យ​រង​នៃ​សាកលវិទ្យាល័យ​មី​ឈី​ហ្គេ​ន​ក្នុង​ទីក្រុង​ឡង់​ស៊ី​ង​បាន​និយាយ​ថា​ អ្វី​ក៏​ដោយ​ដែល​សង្កត់​ប្រឆាំង​ទៅ​លើ​បំពង់​បង្ហូរ​ទឹកដោះ​ និង​បង្អាក់​នូវ​ការ​បង្ហូរ​នោះ​អាច​នាំ​អោយ​មានការ​ហើម​ និង​អាច​មានការ​ឆ្លង​មេរោគ​ទៀត​ផង​។​ គាត់​បាន​បន្ថែម​ថា​ សូម​អោយ​ច្បាស់​ថា​អាវទ្រនាប់​របស់​អ្នក​គឺ​សម​ល្មម​ និង​ព្យាយាម​កុំ​គេង​ផ្កាប់​ក្នុង​រយៈពេល​មួយ​យូរ​អោយ​សោះ​។​
-​    ​សូម​ប្រើ​នូវ​ទឹកដោះ​ផ្ទាល់​របស់​អ្នកៈ​ ក្បាលដោះ​ដែល​ធូរស្រាល​ពី​ការ​ឈឺ​ និង​តឹង​ដែល​នៅ​ចន្លោះ​ការ​បំបៅ​ដោះ​កូន​ដោយ​ធ្វើ​អោយ​ស្រទាប់​ស្តើង​នៃ​ទឹកដោះ​ និង​អនុញ្ញាត​អោយ​ពួក​វា​ឆាប់​អស់​។​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ ទឹកដោះ​ធ្វើ​អោយ​ប្រសើរ​ឡើង​ដោយ​ខ្លួន​វា​ផ្ទាល់​។​
-​    ​សូម​ធ្វើការ​សម្រាក​ខ្លះៗ​:​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ ការ​សម្រាក​ គឺ​ចាំបាច់​យ៉ាង​ ខ្លាំង​ សម្រាប់​លំហូរ​ទឹកដោះ​។​ អ្នក​ត្រូវការ​វា​ដើម្បី​បង្កើត​នូវ​ភាព​មាំមួន​របស់​អ្នក​ និង​ដើម្បី​ ប្រឆាំង​ ទៅ​នឹង​ការ​ស្ត្រេ​ស​។​ សូម​ទុក​អោយ​នរណា​ម្នាក់​មើលថែ​កូន​របស់​អ្នក​។​ សូម​ទុក​អោយ​អ្នក​ដែល​ជា​ឪពុក​ពរ​ទារក​ និង​អោយ​ទារក​នូវ​ទឹកដោះ​ដែល​ត្រូវ​បាន​ច្របាច់​ហើយ​រួច​ជា​ស្រេច​ដែល​បាន​ដាក់​ក្នុង​ដប​ទឹកដោះគោ​ នៅ​ពេល​ណា​ដែល​អ្នក​គេង​មួយ​ភ្លែត​នោះ​។​ គាត់​បាន​បន្ថែម​ថា​ អំឡុង​ពេល​បំបៅ​ដោះ​កូន​ ឬ​ច្របាច់​,​ សូម​បិទ​ទូរស័ព្ទ​ចោល​ និង​បំបាត់​ចោល​នូវ​អ្វី​ដែល​ធ្វើ​អោយ​ធុញទ្រាន់​ដទៃ​ទៀត​។​
-​    ​លេបថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ចៈ​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ឈឺចាប់​ និង​គ្រុនក្តៅ​,​ អ្នក​អាច​មាន​ជំងឺ​រលាក​ជាលិកា​សុដន់​,​ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​អោយ​ទិញ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។​ វេជ្ជបណ្ឌិត​ អូក​បាន​និយាយ​ថា​ អ្នក​នៅ​តែ​អាច​បំបៅ​ដោះ​កូន​ ចាប់តាំងពី​វា​ជា​ជាលិកា​សុដន់​,​ មិនមែន​ជា​ទឹកដោះ​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ​នោះ​ទេ​។​ គាត់​បាន​បន្ថែម​ថា​ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដែល​ឆ្លងកាត់​ចូល​ទៅ​ក្នុង​ទឹកដោះ​របស់​អ្នក​គឺ​មិន​អី​នោះ​ទេ​សម្រាប់​ទារក​របស់​អ្នក​។​ ប៉ុន្តែ​អ្នក​គួរតែ​សួរ​ទៅ​គ្រូពេទ្យ​ដើម្បី​អោយ​ប្រាកដ​។​ សូម​សួរ​ទៅ​គ្រូពេទ្យ​អំពី​ការ​លេបថ្នាំ​អាស្ពីរីន​ដើម្បី​បន្ថយ​នូវ​ភាព​មិន​ស្រួល​នេះ​នៅ​ពេល​ដែល​អ្នក​កំពុង​រង់ចាំ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នោះ​។​
-​    ​ទទួល​ការ​គាំទ្រៈ​ ប្រសិនបើ​អ្នកមាន​បញ្ហា​នៃ​ការ​បំបៅ​ដោះ​កូន​នេះ​ច្រើន​ និង​អ្នក​មិន​ដែល​នៅ​ជិត​ស្ត្រី​ដែល​ជា​ម៉ែ​ដោះ​គេ​ទេ​នោះ​,​ វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំលឹក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​ដោះ​កូន​របស់​អ្នក​។​ មាន​ក្រុម​អ្នកគាំទ្រ​ស្ត្រី​បំបៅ​ដោះ​កូន​ដូច​ជា​ La​ Leche​ League​ International​ដែល​អាច​ផ្តល់​នូវ​ព​ត៌​មាន​លំអិត​ និង​ចម្លើយ​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នកមាន​។​
ការ​ចាក​ចេញពី​ការ​ចាប់ផ្តើម​ដែល​ល្អ
ការ​រៀន​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​មុន​នឹង​អ្នក​ដាក់​កូន​របស់​អ្នក​អោយ​បៅ​ នឹង​ជា​មធ្យោបាយ​ដើម្បី​ឆ្ពោះទៅ​រក​ការ​ការពារ​ពី​បញ្ហា​។​ ទាំងនេះ​គឺជា​រឿង​មួយ​ចំនួន​គួរតែ​ប្រុង​ប្រ​យ័​ត្នៈ​
-​    ​ទុក​កូន​អោយ​នៅ​ជិត​បន្ទាប់​ពី​សម្រាល​រួចៈ​ ការ​សិក្សា​របស់​ជនជាតិ​ស៊ុ​យ​អែ​ត​មួយ​បាន​រក​ឃើញ​ថា​ ទារក​ដែល​ត្រូវ​បាន​យក​ចេញពី​ម្តាយ​សម្រាប់​ការ​វាស់​ និង​ស្លៀក​កន្ទប​អំឡុង​ពេល​២០​នាទី​ដំបូង​,​ ពួក​គេ​មិន​បឺត​ដោះ​ដូច​ទៅ​នឹង​ទារក​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ដាក់​ក្បែរ​ពោះ​ម្តាយ​ទាំង​ស្រាត​ននល​ក្នុង​រយៈពេល​១​ម៉ោង​នោះ​ទេ​។​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ កុំ​ខ្មាស​អៀន​ដើម្បី​អោយ​បុគ្គលិក​ដឹង​ថា​អ្នក​ប៉ុនប៉ង​ទុក​កូន​របស់​អ្នក​អោយ​នៅ​ជិត​ពោះ​របស់​អ្នក​នៅ​ពេល​ដែល​សម្រាល​រួច​ភ្លាម​នោះ​។​
-​    ​សូម​សន្មត់​នូវ​ការ​ដាក់​ទារក​អោយ​ត្រូវ​សម្រាប់​ការ​បៅៈ​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ ទារក​គួរតែ​បែរមុខ​អោយ​កែង​នឹង​ដោះ​ជាមួយនឹង​ក្បាលពោះ​របស់​គេ​ប៉ះ​ទៅ​នឹង​អ្នក​ដូច​គ្នា​។​ សូម​បង្កើត​ជា​រាង​អក្សរ​ V​នូវ​ម្រាមដៃ​របស់​អ្នក​ជុំវិញ​ក្បាលដោះ​។​ (​ប្រសិនបើ​ដោះ​ពេញ​ពេក​ដែល​ក្បាលដោះ​របស់​អ្នក​បាន​លិ​ប​,​ យកដៃ​ច្របាច់​ទឹកដោះ​ចេញ​បន្តិច​ដើម្បី​បន្ទន់​វា​)​។​ ច្របាច់​ថ្ពាល់​របស់​ទារក​ដើម្បី​ធ្វើ​អោយ​មាត់​របស់​គេ​បើក​,​ បន្ទាប់​មក​រុញ​មាត់​ទារក​អោយ​លឿន​ចូល​ទៅ​ក្នុង​ក្បាលដោះ​ទាំងមូល​ និង​ពី​០,៦៣​ ទៅ​១,២៧​សង់ទីម៉ែត្រ​នៃ​តំបន់​ពណ៌​ជុំវិញ​ក្បាលដោះ​ទៅ​ក្នុង​មាត់​របស់​ទារក​។​
-​    ​នៅ​ពេល​ដែល​ទារក​បាន​បញ្ចប់​នូវ​ការ​បៅ​,​ ដាក់​ម្រាមដៃ​របស់​អ្នក​ទៅ​ជ្រុង​នឹង​មាត់​របស់​ទារក​។​ នេះ​បញ្ចប់​នូវ​ការ​បឺត​នៃ​មាត់​របស់​ទារក​ជុំវិញ​ក្បាលដោះ​ និង​ការពារ​ពី​ការ​ឈឺ​។​
-​    ​អំឡុង​ពេល​មួយ​ថ្ងៃ​ ឬ​បន្ទាប់​ពី​សម្រាល​,​ ទឹកដោះ​នឹង​ធ្លាក់​ចុះ​មក​ ចូល​ទៅ​ក្នុង​ដោះ​ពី​ធម្មជាតិ​,​ ដែល​ជំនួស​ដោយ​ការ​បញ្ចេញ​ជា​ពណ៌​លឿង​(​ទឹកដោះ​ដំបូង​)​។​ ទៅ​តាម​ច្បាប់​,​ សូម​ប្រើប្រាស់​នូវ​ដោះ​ទាំង​ពីរ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ និង​ទុក​អោយ​កូន​របស់​អ្នក​បៅ​ច្រើន​ប៉ុន្មាន​ដែល​ទារក​ចង់​។​ វេជ្ជបណ្ឌិត​ ឡរ​រេ​ន​បាន​និយាយ​ថា​ កុំ​ព្រួយ​អំពី​បញ្ហា​បៅ​មិន​គ្រប់គ្រាន់​។​ ការ​ព្រួយបារម្ភ​អាច​នាំ​អោយ​ថយ​ចុះ​ទឹកដោះ​។​ ការ​បំបៅ​ដោះ​កូន​គឺជា​បាតុភូត​នៃ​ការ​ចិញ្ចឹម​បីបាច់​ទារក​។​ សុដន់​បង្កើត​នូវ​អ្វី​ដែល​ទារក​ត្រូវការ​។​
-​    ​វេជ្ជបណ្ឌិត​ ក្រាស​បាន​និយាយ​ថា​ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ក្នុង​ទីតាំង​ផ្សេងៗ​គ្នា​ដូច​ជា​ ការ​គេង​រាបស្មើ​ជាមួយ​ទារក​ដែល​ត្រូវ​បាន​ដាក់​នៅ​លើ​គ្រែ​,​ ជួយ​ផ្តល់​នូវ​សម្ពាធ​ដល់​ក្បាលដោះ​ និង​បន្ថយ​នូវ​ការ​ឈឺចាប់​ផង​ដែរ​៕