ឥឡូវនេះ​ដើម្បី​ជា​ដំណោះស្រាយ​ នេះ​គឺជា​វិធី​ងាយៗ​មួយ​ចំនួន​ដែល​អ្នកឯកទេស​ខាង​សុខភាព​មាត់​ធ្មេញ​បាន​ផ្តល់​អោយ​ដើម្បី​ធ្វើ​យ៉ាងណា​អ្នក​ក្លាយទៅជា​មាន​ក្លិន​មាត់​ស្រស់ស្រាយ​ឡើង​វិញ​៖

១.​ ដុស​ទាំង​ធ្មេញ​ និង​អណ្តាត​អោយ​បាន​មួយ​ថ្ងៃ​ពីរ​ដង

ខណៈ​ពេល​ដែល​អ្នក​កំពុង​ដុសធ្មេញ​ជាមួយនឹង​ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្វុ​យ​អ័​រ​រ៉ា​យ​ ចូរ​ធ្វើការ​ដុស​បន្ថែម​ទៅ​លើ​អណ្តាត​ផង​ជា​ពិសេស​ខ្នង​អណ្តាត​ ។​ ការ​ដុស​អណ្តាត​នឹង​អាច​បញ្ចេញ​ចោល​នូវ​បាក់តេរី​ដែល​បង្ក​ក្លិន​មាត់​មិនល្អ​ចេញពី​ក្នុង​មាត់​បាន​ ។​ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ការ​ដុស​អណ្តាត​អាច​កាត់​ប​ន្ថួ​ការ​កើត​ក្លិន​មាត់​មិនល្អ​បាន​រហូត​ដល់​ ៧០%​ ។​ អ្នក​ក៏​អាច​ទិញ​ច្រាស​ដុសធ្មេញ​សំរាប់​កោស​អណ្តាត​ដែល​មាន​តម្លៃ​ថោក​នៅ​តាម​បណ្តា​ហាង​លក់​ឱសថ​បាន​ដែរ​ ។​

២.​ ប្រើ​អំបោះ​រួស​ធ្មេញ​ដើម្បី​អោយ​មាន​ក្លិន​មាត់​ល្អ

ការ​ប្រើ​អំបោះ​រួស​ធ្មេញ​គឺជា​ទ​ង្វើ​រ​មួយ​ត្រូវ​តែ​ធ្វើ​ ។​ ការ​រួស​ធ្មេញ​គឺជា​ការ​ប្រមូល​ចោល​នូវ​កាក​សំណល់​អាហារ​ដែល​មើល​មិនឃើញ​ និង​កំនក​ធ្មេញ​នានា​ដែល​នៅ​សល់​ចេញ​បាន​ ព្រោះ​ការ​សល់​របស់​អស់ទាំង​នេះ​នៅ​ក្នុង​មាត់​គឺជា​ហេតុផល​មួយ​នាំ​អោយ​បាក់តេរី​មក​រំ​ព័ទ្ធ​លើ​ធ្មេញ​ ។​ ការ​រួស​ធ្មេញ​ក៏​អាច​ជួយ​ការពារ​ជំងឺ​ជុំវិញ​ធ្មេញ​ ដែល​វា​ជា​មូល​បង្ក​អោយ​មាន​ក្លិន​មាត់​ផង​ដែរ​ ។​

៣.​ ប្រើ​ទឹក​ខ្ពុរមាត់​ដើម្បី​បំបាត់​ក្លិន​មិនល្អ​ក្នុង​មាត់

ទឹក​ខ្ពុរមាត់​សំរាប់​សំលាប់​មេរោគ​គឺជា​របស់​មួយ​សំខាន់​ប្រសិនបើ​អ្នកមាន​បញ្ហា​កំណក់​ធ្មេញ​ច្រើន​ក្នុង​មាត់​ ។​ ទន្ត​បណ្ឌិត​ Mike​ McIlwain​ និង​ជា​សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ​ហ្ល​រី​ដា​ បាន​និយាយ​ថា​ “​អ្នក​ក៏​អាច​ប្រើ​ទឹក​ខ្ពុរមាត់​ដើម្បី​ធ្វើ​អោយ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ​បាន​ដែរ​”​ ។​ លោក​ McIlwain​ បាន​ណែនាំ​អោយ​អ្នកជំងឺ​របស់​លោក​ធ្វើការ​ខ្ពុរមាត់​ដើម្បី​សំលាប់​មេរោគ​ក្នុង​មាត់​ និង​ដើម្បី​បំបាត់​ក្លិន​មាត់​ ។​ លោក​ McIlwain​ បាន​បន្ថែម​ថា​ “​ចូរ​ព្យាបាល​វា​អោយ​ដូចនឹង​ការ​ខ្ពុរមាត់​នឹង​ទឹក​ដែល​មាន​ជាតិ​ហ្លុ​យ​អ័​រ​រ៉ា​យ​អ​ញ្ចឹ​ង​ដែរ​ ។​ ដោយ​គ្រាន់តែ​លេប​វា​ទៅ​ក្នុង​មាត់​ ក្រឡុក​វា​អោយ​សព្វ​ក្នុង​មាត់​ រួច​ស្តោះ​វា​ចេញ​ជា​ការ​ស្រេច​ ។​ ទឹក​ខ្ពុរមាត់​អាច​សំលាប់​មេរោគ​ដែល​បង្ក​អោយ​មាន​ក្លិន​មាត់​បាន​”​ ។​

៤.​ ចូរ​លាង​សំអាត​មាត់​របស់​អ្នក​ដោយ​ប្រើ​ជាតិ​ហ្លុ​យ​អ័​រ​រ៉ា​យ

ធ្មេញ​ដែល​ពុក​ហើយ​មិន​ត្រឹមតែ​ធ្វើ​អោយ​ឈឺ​នោះ​ទេ​ វា​ថែម​ទាំង​ធ្វើ​អោយ​មាន​ក្លិន​មាត់អាក្រក់​បំផុត​ទៀត​ផង​ ។​ បញ្ហា​ធ្មេញ​ពុក​អាច​ការពារ​បាន​ដោយ​ប្រើ​ថ្នាំដុសធ្មេញ​ដែល​មាន​ជាតិ​ហ្លុ​យ​អ័​រ​រ៉ា​យ​ និង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​បាន​ល្អ​ ។​

៥.​ ទទួលទាន​ទឹក​អោយ​បាន​ច្រើន​ដង

លោក​វេជ្ជបណ្ឌិត​ Murray​ Grossan​ និយាយ​ថា​ “​ការ​ខ្វះ​ជាតិ​ទឹក​អាច​នឹង​បង្ក​អោយ​មាន​បញ្ហា​ស្ងួត​មាត់​ (Xerostomia)​ និង​ក្លិន​មាត់​មិនល្អ​”​ ។​ ការ​ស្ងួត​មាត់​ ឬ​ការ​ថយ​ចុះ​នៃ​ការ​ចេញ​ទឹកមាត់​អាច​ជា​លទ្ធផល​បណ្តាល​មក​ពី​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់​ ការ​និយាយ​ច្រើន​ ឬ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​ (​ Antihistamines​ )​។​

៦.​ កាត់​បន្ថយ​ការ​ឈឺក្រពះ

ការ​ប្រើ​ថ្នាំ​បំបាត់​អាកា​រៈ​ឈឺក្រពះ​ដែល​គ្មាន​វេជ្ជបញ្ជា​ប្រហែលជា​អាច​លុប​បំបាត់​ភាព​ជូរ​ ឬ​អាស៊ីត​របស់​ក្រពះ​បាន​ ព្រោះ​វា​គឺជា​កត្តា​អាច​បង្ក​អោយ​ស្អុយ​មាត់​នៅ​ពេល​ភើរ​ ។​ ប្រសិនបើ​អ្នក​មិន​អាច​ផឹក​ទឹកដោះគោ​បាន​ ហើយ​មាន​បញ្ហា​ក្នុង​ផ្លូវ​រំលាយ​អាហារ​ ចូរ​សាកល្បង​ប្រើ​ថ្នាំ​ Lactase​ ។​

៧.​ ពិនិត្យ​រក​មើល​ក្រែង​មាន​ជំងឺ​នៅ​ប្រហោង​ក្នុង​ឆ្អឹង​ (Sinuses​ Infection)

ក្លិន​មាត់​មិនល្អ​ច្រើន​តែ​កើតឡើង​ដោយសារ​មាន​ជំងឺ​នៅ​ប្រហោង​ក្នុង​ឆ្អឹង​ ។​ វេជ្ជបណ្ឌិត​ William​ Sears​ ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​រោគ​សញ្ញា​ជំងឺ​កុមារ​នៅ​ឯ​សាកល​វិទ្យា​ល​កាលី​ហ្វ័​រ​ញ៉ា​ ក្នុង​ទីក្រុង​ Irvine​ និយាយ​ថា​ “​ការ​ស្រក់​ខ្ទុះ​នៅ​ខាងក្រោយ​ឆ្អឹងច្រមុះ​គឺជា​ដើមហេតុ​នៃ​ក្លិន​មាត់​មិនល្អ​”​ ។​ ការ​ហូរ​ទឹក​ចេញពី​ក្រោយ​ឆ្អឹងច្រមុះ​គឺជា​ការ​ចំណាំ​ដ៏​ចម្បង​បំផុត​ក្រោយ​ពី​ភ្ញាក់ពីដេក​ព្រឹក​ឡើង​ ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល​មនុស្ស​ជា​ច្រើន​នាក់​ត្រូវការ​ដុះធ្មេញ​សំរាប់​ជា​ការងារ​ដំបូង​របស់​គេ​នៅ​ពេល​ព្រឹក​ ។​

៨.​ ទទួលទាន​ ទឹកដោះគោ​ជូរ

ទឹកដោះគោ​ជូរ​(Yogurt)​ ជួយ​បំពេញ​ឡើង​វិញ​នូវ​បាក់តេរី​ដែល​ល្អ​ទៅ​ក្នុង​ពោះវៀន​ និង​ជួយ​ រក្សា​នូវ​សុខភាព​មាត់​ធ្មេញ​បាន​យ៉ាង​ល្អ​ប្រសើ​ ។​

៩.​ ទំពារ​ស្ករ​កៅស៊ូ

ការ​ទំពារ​ស្ករ​កៅស៊ូ​គឺជា​ប្រការ​មួយ​ដែល​ភ្ញោ​ច​អោយ​បញ្ចេញ​ទឹកមាត់​ប្រសិនបើ​មាត់​របស់​អ្នក​ស្ងួត​ វា​នឹង​មាន​ក្លិន​មិនល្អ​ ។​ ទឹកមាត់​គឺជា​រូបធាតុ​មួយ​ជួយ​សំអាត​បាក់តេរី​អោយ​បាន​ស្អាត់​ល្អ​ពី​ក្នុង​មាត់​របស់​អ្នក​ ។

១០.​ ទៅ​ពិគ្រោះ​ជាមួយ​ទន្ត​បណ្ឌិត

យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​តែ​ទៅ​ជួប​ពេទ្យធ្មេញ​ជាង​រៀង​រាល់​៦​ខែ​ម្តង់​ដែរ​ ព្រោះ​ពួក​គេ​អាច​ជួយ​សំអាត​ធ្មេញ​ និង​ពិនិត្យ​លើ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​ ។​ ពេទ្យធ្មេញ​អាច​ពិនិត្យ​មើល​មាត់​និង​ធ្មេញ​របស់​អ្នក​ដើម្បី​រក​មើល​ធ្មេញ​ណាមួយ​ដែល​មាន​ប្រហោង​ធំៗ​ និង​មាន​ជំងឺ​អញ្ចាញធ្មេញ​ដែល​វា​ជា​មូលហេតុ​ធ្វើ​អោយ​ក្លិន​មាត់​មិនល្អ​ ។​

ប្រសិនបើ​មធ្យោបាយ​ថែរក្សា​ធ្មេញ​ដោយ​ខ្លួនឯង​ដើម្បី​បាន​ក្លិន​មាត់​មិនល្អ​មិន​ទទួល​បាន​លទ្ធផល​ចូរ​ទៅ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ​ ។​ ជា​ម្តងម្កាល​ក្លិន​មាត់​មិនល្អ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ដូច​ជា​ ការ​ឆ្លង​ជំងឺ​ ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​តម្រងនោម​ ឬ​ជំងឺថ្លើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង