ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ក្នុងខែ៧ អាចជួបនឹងឧបសគ្គធំ ដោយរាងពិបាកនឹងជោគជ័យបន្តិច។ ប៉ុន្តែពេលដែលចូលដល់ខែ៨ អ្នកនឹងអាចដើរចូលផ្លូវដែលមានទ្រព្យធំ។ ជាពិសេស មុខរបររបស់អ្នកនឹងអាចចំណេញបានច្រើនតែម្តង។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងខែ៧ លាភមិនសូវឡើងខ្ពស់ទេ។ ប៉ុន្តែពេលដែលចូលដល់ខែ៨ភ្លាម នឹងមានលាភឡើងខ្ពស់ខ្លាំង ដោយធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងសោយសុខតែម្តង។ ដូចនេះ ខែ៨ជាខែដែលអ្នកមិនខ្វះលុយនោះទេ។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច ក្នុងខែ៧ មិនសូវបានជួបនឹងសំណាងល្អសោះ។ ប៉ុន្តែពេលដែលចូលដល់ខែ៨ អ្នកនឹងមានប្រាក់សន្សំកើនឡើងជាលំដាប់។ ជាពិសេស អ្នកក៏អាចរកបានលុយច្រើនសម្រាប់ចាយក្នុងពេលក្រោយផងដែរ៕