​តើ​អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​ផោម​ក្នុង​ពេល​មក​រដូវ​ជាង​ពេលវេលា​ផ្សេងៗ​ដែរ​ទេ​? កុំ​បារម្ភ​អី នេះ​គឺជា​រឿង​ធម្មតា​ដែល​កើតមាន​លើ​មនុស្ស​ស្រី​ស្ទើតែ​គ្រប់​គ្នា​ទៅ​ហើយ​។ បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ចូលចិត្ត​លេច​ផោម​ក្នុង​ពេល​មក​រដូវ​បែបនេះ ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​។

បម្រែសម្រួល​អ័រម៉ូន​
ខណៈពេល​ដែល​អ័រម៉ូន​អេ​ស្ត្រូជែន​ជា​អ្នក​ចាប់ផ្តើម​ដំបូង​សម្រា​ប់​វដ្ត​រដូវ​រហូត​ដល់​ការ​ជ្រុះ​អូ​វ៉ុល អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូ​នក៏មាន​នាទីសំខា​ន់ក្រោ​យ​ពី​ជ្រុះ​អូ​វ៉ុល​ដែរ​។ បម្រែបម្រួល​អ័រម៉ូន​រវាង​អ័រម៉ូន​ទាំងពីរ​នេះ​ក្នុង​ពេល​មក​រដូវ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អារម្មណ៍​ទេ តែ​ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ផងដែរ​។ មាន​ស្ត្រី​ច្រើនណាស់​ដែល​មាន​បញ្ហា​បន្ទោបង់​ញឹកញាប់ ឬ​រាករូស​ក្នុង​ពេល​មក​រដូវ ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន​។ ម្យ៉ាងវិញទៀត នៅពេល​អ័រម៉ូន​នេះ​ធ្វើឲ្យ​ធូ​រដល់​សាច់ដុំ​រលោង​ក្នុង​ពោះវៀន​វិញ វា​អាច​នឹង​បណ្តាល​ឲ្យ​ទល់លាមក ហើយក៏​អាច​ទៅ​ជា​កើន​ខ្យល់​ក្នុង​ពោះវៀន​ច្រើន​រហូត​ដល់​ផោម​ជា​ញឹកញាប់​តែ​ម្តង​ទៅ​។

រចនាសម្ព័ន្ធ​
ដោយសារ​តែ​ស្បូន​ស្ថិត​នៅ​ខាង​មុខ​នៃ​ពោះវៀន និង​ពោះវៀនធំ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ក៏​បាន​បង្កើត​ទ្រឹស្តី​ថា ការ​កន្ត្រាក់​របស់​ស្បូន​តិចៗ​ធ្វើឲ្យ​បន្ទោបង់ និង​ផោម​ជា​ញឹកញាប់ តែម្តងទៅ​៕