ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រឿងផ្សំដែលអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរញ៉ាំទឹកស៊ីអ៊ីវច្រើនឡើយក្នុងពេលមានផ្ទៃពោះ ព្រោះក្នុងនោះមានសារធាតុដែលអាចបំផ្លាញក្រលៀនរបស់កូនបានយ៉ាងងាយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការបរិភោគទឹកស៊ីអ៊ីវនេះ។
- ចំពោះម្សៅស៊ុបដែលប្រើមកចម្អិនអាហារ អ្នកម្តាយក៏មិនគួរប្រើដែរ ព្រោះសារធាតុដែលមានក្នុងនោះ នឹងធ្វើឲ្យអ្នកម្តាយងាយប្រឈមមុខនឹងអាការៈហើម ថែមទាំងអាចធ្វើឲ្យអ្នកម្តាយងាយប្រឈមមុខនឹងអាការៈលើសសម្ពាធឈាមផងដែរ។ ជាពិសេស អាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ផងដែរ៕