ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលកូនប្រើមកប្រាប់អ្នកម្តាយថា គេកំពុងតែឃ្លាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនក្នុងផ្ទៃកម្រើកច្រើនខុសពីពេលធម្មតា អ្នកម្តាយអាចសាកល្បងពិសារអាហារបាន ព្រោះថាមិនត្រូវកូនក្នុងផ្ទៃកំពុងតែឃ្លាន ដោយប្រើសកម្មភាពកម្រើកនេះមកប្រាប់អ្នកម្តាយឲ្យបរិភោគអាហារ ទើបគេអាចទទួលបាន។
- នៅពេលដែលកូនក្នុងផ្ទៃឃ្លានខ្លាំង គេនឹងមិនមានកម្លាំងក្នុងការធ្វើចលនាក្នុងផ្ទៃទេ ដោយប្រែជាមិនសូវកម្រើក។ ប៉ុន្តែបើអ្នកម្តាយបរិភោគអាហារចូលទៅ កូនក្នុងផ្ទៃនឹងសប្បាយចិត្តជាខ្លាំង ហើយចាប់ផ្តើមកម្រើកឡើងវិញ៕