ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកម្តាយកមពុងពរពោះមិនគួរធ្វើ ព្រោះអាចបំផ្លាញសុខភាពកូនក្នុងផ្ទៃបាន។ តើមានអ្វីខ្លះទៅ?

  1. មានអ្នកម្តាយមួយចំនួនខ្លាចខ្លួនឯងបរិភោគអាហារមិនគ្រប់ ធ្វើឲ្យកូនក្នុងផ្ទៃមិនអាចទទួលបានសារធាតុចិញ្ចឹម និងវីតាមីនបានល្អ។ ដូចនេះ អ្នកម្តាយទាំងនោះតែងប៉ូវវីតាមីនដែលមានលក្ខណៈជាថ្នាំផ្តេសផ្តាស ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ។ ប៉ុន្តែតើអ្នកដឹងទេថា ពេលដែលអ្នកញ៉ាំថ្នាំវីតាមីនផ្តេសផ្តាសបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃជាខ្លាំង។ ប្រសិនជាអ្នកចង់ឲ្យកូនទទួលបានវីតាមីនគ្រប់ អ្នកគួរតែបរិភោគឲ្យបានគ្រប់មុខ ដោយមិនគួរប្រើថ្នាំជំនួសឡើយ។
  2. អ្នកម្តាយមិនគួរខ្លាចកូនក្នុងផ្ទៃឃ្លាន ហើយតែងបង្ខំខ្លួនឯងឲ្យញ៉ាំអាហារច្រើនក្នុងពេលដែលអ្នកបរិភោគមិនចូលនោះទេ។ នៅពេលដែលអ្នកបរិភោគច្រើនលើសកំណត់ យូរទៅនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់។ ដូចនេះ អ្នកគួរតែបរិភោគអាហារក្នុងបរិមាណដែលត្រូវ ទើបមិនបំផ្លាញកូនក្នុងផ្ទៃ។
  3. អ្នកម្តាយក៏មិនគួរពិសារផ្លែឈើលើសកំណត់ ឬបរិភោគផ្លែឈើជំនួសអាហារ៣ពេលដែរ ព្រោះក្នុងផ្លែឈើមានផ្ទុកសារធាតុស្ករខ្ពស់។ នៅពេលដែលអ្នកញ៉ាំច្រើនហួសហេតុ នឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់៕