ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង មានចិត្តដែលតែងចង់បានមុខរបរដែលរីកចម្រើនខ្លាំង ហើយល្បីឈ្មោះ។ ជាពិសេស គេមានចិត្តដែលស្ងប់ក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាង។ ជាហេតុដែលធ្វើឲ្យគេអាចឈ្នះបានគ្រប់យ៉ាង។ ដូចនេះ ក្នុងថ្ងៃណាមួយ លុយធំនឹងរត់ចូលមករកគេជាមិនខានឡើយ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាត រស់រវើក មិនងាយចុះចាញ់។ នៅពេលដែលគេជួបនឹងបញ្ហាអ្វីមួយ គេមិនដែលគេចវេសឡើយ ហើយតែងប្រឈមមុខជានិច្ច។ ដោយសារតែស្មារតីតស៊ូមួយនេះ ទើបគេអាចដើរទៅរកផ្លូវទ្រព្យបានលឿនបំផុត។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា មានកម្លាំង សេចក្តីក្លាហាន និងស្មារតីខ្ពស់ក្នុងការប្រឈមមុខនឹងទុក្ខលំបាកគ្រប់បែបយ៉ាង។ ជាពិសេស គេមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងបញ្ហាគ្រប់យ៉ាង។ ជាហេតុដែលធ្វើឲ្យអ្នកគេអាចទទួលបានទ្រព្យធំក្នុងថ្ងៃណាមួយបាន៕