នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ
-​ ​អ្នក​មិន​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់​នោះ​ទេ​
-​ ​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់​ និង​ស្រាប់តែ​ចុះ​ភ្លាមៗ​លើស​ពី​៤,៥​គីឡូក្រាម

តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?

វា​ហាក់ដូចជា​រោគ​សញ្ញា​នៃ​ការ​យល់សប្តិ​អ​ញ្ចឹ​ង​គឺ​ការ​ចុះ​ទម្ងន់​នោះ​។​ គ្មាន​ក្បាលពោះ​ដុះ​ស្អុយ​,​ គ្មាន​ការ​ធ្លាក់​គូថ​។​ មិន​ថា​អ្វី​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​,​ ខ្ញុំ​មិន​ចង់​ត្រូវ​បាន​គេ​ព្យាបាល​នោះ​ទេ​ដោយសារ​តែ​ខ្ញុំ​មើលទៅ​ហាក់ដូចជា​ល្អ​ហើយ​ក្នុង​ស្លៀក​សម្លៀក​បំពាក់​ហែល​ទឹក​នោះ​។​

សូម​រង់ចាំ​នូវ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​ក្នុង​រយៈពេល​មួយ​ភ្លែត​។​ ដោយ​មិន​មាន​គម្រោង​,​ ការ​ចុះ​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​គឺជា​រោគ​សញ្ញា​ដែល​ធ្ងន់ធ្ងរ​មួយ​។ ​នេះ​ដោយ​យោង​តាម​សម្តី​វេជ្ជបណ្ឌិត​ រី​ឆា​ដ​ អាត់​ឃី​ន​សាន់​ដែល​ជា​អនុប្រធាន​សម្រាប់​ការ​ស្រាវជ្រាវ​ និង​កា​រវិ​វត្ត​នៃ​ឯ​មន្ទីរពេទ្យ​ Veterans​ Affairs​ ក្នុង​ទីក្រុង​ វ៉ា​ជី​ណា​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ឯ​សាលា​វេជ្ជសាស្ត្រ​វ៉ា​ជី​ណា​ខាងកើត​នៅ​ក្នុង​ Norfolk​។​ គាត់​បាន​និយាយ​ថា​ អ្នក​ត្រូវ​តែ​ជួបនឹង​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​។​ អ្នក​អាច​មាននូវ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​សម្រាប់​ការ​តម​អាហារ​យ៉ាង​ជោគជ័យ​បែប​នេះ​។​

ការ​សម្រក​ទម្ងន់​តែ​ម្តង​គត់​គឺ​មិនមែន​ជា​រោគ​សញ្ញា​ដែល​ធ្ងន់ធ្ងរ​នោះ​ទេ​ គឺ​ប្រសិនបើ​អ្នកមាន​ការ​ថយ​ចុះ​យ៉ាង​ពិតប្រាកដ​នូវ​របៀប​រស់នៅ​ដូច​ជា​ ជ្រើសរើស​នូវ​របៀប​ញ៉ាំ​,​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ និង​រក្សា​នូវ​ការ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ទៀត​ទាត់​នោះ​,​ ការ​ចុះ​ទម្ងន់​គឺ​ពិតជា​សាក​សម​ណាស់​។​

បញ្ហា​សុខភាព​ជា​ច្រើន​អាច​បណ្តាល​អោយ​មានការ​ចុះ​ទម្ងន់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​។​ លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ដែល​អ្នក​បាត់បង់​នូវ​ចំណង់​ញ៉ាំ​អាហារ​ក្នុង​រយៈពេល​មួយ​ដ៏​យូរ​ ដូច​ជា​ជំងឺមហារីក​ជាដើម​,​ អាច​បន្ថយ​នូវ​ទម្ងន់​របស់​អ្នក​។​ មួយ​ក្នុង​ចំនោម​នៃ​ជំងឺ​ទូទៅ​បំផុត​នៃ​ជំងឺ​ប្រឆាំង​នឹង​ការ​ញ៉ាំ​អាហារ​គឺ​ជំងឺឆ្លង​មេរោគ​រ៉ាំរ៉ៃ​។​ (​ជំងឺអេដស៍​ និង​ជំងឺរបេង​គឺជា​ជំងឺ​ដែល​ធ្វើ​អោយ​មិន​ចង់​ញ៉ាំ​អាហារ​ខ្លាំង​ជាងគេ​បំផុត​)​។​

ជំងឺ​នៃ​ក្រពេញ​មួយ​ចំនួន​ធ្វើ​អោយ​អ្នក​ឃ្លាន​ ប៉ុន្តែ​ក៏​ញ៉ាំ​នូវ​សារធាតុចិញ្ចឹម​នៃ​ខ្លួន​របស់​អ្នកផង​ដែរ​។​ ការ​កើនឡើង​នូវ​ការ​បញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​បង្កើន​នូវ​មេតាបូលីស​របស់​អ្នក​,​ ដែល​បណ្តាល​អោយ​ចុះ​ទម្ងន់​(​ និង​បែកញើស​,​ ញ័រ​,​ ខ្សោយ​សាច់ដុំ​ និង​ធុញថប់​ខ្លាំង​)​។​ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​វិញ​ដែល​ជា​ជំងឺ​មួយ​នៃ​ក្រពេញ​លំពែង​ដែល​បំផ្លាញ​សមត្ថភាព​នៃ​ខ្លួន​របស់​អ្នក​ក្នុង​ការ​រក្សា​លំនឹង​ជាតិ​ស្ករ​,​ ជា​ប្រភព​ចំបង​នៃ​ថាមពល​ ដែល​ខ្លួន​ដុត​នូវ​ខ្លាញ់​ដើម្បី​បំ​លែង​ទៅ​ជា​ថាមពល​សម្រាប់​តម្រូវការ​។​

ជំងឺ​មួយ​ចំនួន​សម្រាប់​មនុស្ស​ចាស់​ដូច​ជា​ជំងឺ​ផា​ឃី​ន​សាន់​ និង​អាល់​ហ្សៃ​មឺ​រ​ អាច​បន្ថយ​នូវ​ទម្ងន់​ផង​ដែរ​។​ ក្នុង​ជំងឺ​អាល់​ហ្សៃ​មឺ​រ​,​ មនុស្ស​អាច​ភ្លេច​ញ៉ាំ​អី​។​ វេជ្ជបណ្ឌិត​ ដូ​ណា​ល់​ អេស​.​ រ៉ូ​បឺត​សាន់​ដែល​ជា​ប្រធាន​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ចំណីអាហារ​ Southwest​ Bariatric​ នៅ​ក្នុង​ទីក្រុង​អា​រី​ហ្សូ​ណា​ និង​ជា​អ្នកនិពន្ធ​អោយ​ The​ Snowbird​ Diet​បាន​និយាយ​ថា​ ហើយ​ជា​រឿយៗ​ មនុស្ស​ចាស់​ស្រក​ទម្ងន់​ដោយសារ​តែ​គាត់​កាន់តែ​ចាស់​,​ មេតា​បូ​លី​ក​របស់​គាត់​ខ្សោយ​,​ អារម្មណ៍​នៃ​ការ​ដឹងជាតិ​របស់​គាត់​ក្លាយទៅជា​អន់​ថយ​ និង​ចំ​នង់​នៃ​ការ​ញ៉ាំ​អាហារ​អាច​នឹង​ធ្លាក់​ចុះ​។​

ប៉ុន្តែ​វា​មិនមែន​ដោយសារ​តែ​ជំងឺ​មួយ​មុខ​គត់​ដែល​បណ្តាល​អោយ​ចុះ​ទម្ងន់​នោះ​ទេ​។​ វេជ្ជបណ្ឌិត​ រ៉ូ​បឺត​សាន់​បាន​និយាយ​ថា​ ជំងឺផ្លូវចិត្ត​អាច​ប៉ះពាល់​ទៅ​លើ​ការ​ញ៉ាំ​អាហារ​ផង​ដែរ​។​ អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​មិន​ចាប់អារម្មណ៍​នឹង​ការ​ញ៉ាំ​អី​ និង​ធ្វើ​អោយ​ស្រក​ទម្ងន់​។​ និង​ជំងឺ​មិន​ចង់​ញ៉ាំ​អី​ដែល​ជា​ជំងឺ​ចិត្តសាស្ត្រ​មួយ​ដែល​មនុស្ស​ស្ទើរ​មិន​ញ៉ាំ​អី​សោះ​ដោយសារ​តែ​ការ​ទទួល​ញាណ​បាន​ប្រែប្រួល​ពី​ធម្មតា​នៃ​ខ្លួន​របស់​ពួក​គេ​,​ នេះ​នាំ​អោយ​ចុះ​ទម្ងន់​យ៉ាង​លឿន​ និង​ឆាប់រហ័ស​ផង​ដែរ​។​

ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា

ការ​មិន​ចង់​បញ្ចុះទម្ងន់​គឺ​មិនមែន​ជា​បញ្ហា​ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​ញ៉ាំ​នោះ​ទេ​,​ វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ និង​អ្នក​ត្រូវ​តែ​ទៅ​ជួបនឹង​គ្រូពេទ្យ​។​ នេះ​ជា​អ្វី​ដែល​អាច​រក​ឃើញ​ និង​ជា​អ្វី​ដែល​គ្រូពេទ្យ​អាច​ស្នើ​សុំ​។​

-​ ​ព្យាបាល​ជំងឺរបេងៈ​ ជំងឺរបេង​គឺ​មិនមែន​ជា​ជំងឺ​ដែល​នាំ​អោយ​ស្លាប់​នោះ​ទេ​,​ វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​។​ វេជ្ជបណ្ឌិត​ អាត់​ឃី​ន​សាន់​បាន​និយាយ​ថា​ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​អាច​សម្លាប់​វា​បាន​,​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​អត់ទ្រាំ​នឹង​ការ​ព្យាបាល​ដែល​ប្រើ​រយៈពេល​ជា​ច្រើន​ខែ​។​

-​ ​បន្ថយ​នូវ​ការ​កើនឡើង​នូវ​ការ​ផលិត​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​តៈ​ វេជ្ជបណ្ឌិត​ អាត់​ឃី​ន​សាន់​បាន​និយាយ​ថា​ គ្រូពេទ្យ​ព្យាបាល​ការ​កើនឡើង​នូវ​សកម្មភាព​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដោយ​ថ្នាំ​,​ ដោយ​ការ​វះកាត់​ ឬ​ការ​ព្យាបាល​ដោយ​ radioactive​ iodine​ ដែល​បំផ្លាញ​ផ្នែក​មួយ​របស់​ក្រពេញ​។​ បន្ទាប់​ពី​ការ​ព្យាបាល​របស់​អ្នក​ អ្នក​អាច​លេបថ្នាំ​គ្រាប់​នៃ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ដែល​នឹង​ផ្តល់​អោយ​មាន​បរិមាណ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ធម្មតា​មក​វិញ​។​

-​ ​អោយ​មាន​ស្ថេ​រ​ភាព​នៃ​ជំងឺ​ទឹកនោមផ្អែមៈ​ ប្រសិនបើ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​,​ អ្នក​នឹង​ចាំបាច់​មាននូវ​កម្មវិធី​ផ្ទាល់ខ្លួន​នៃ​ការ​ញ៉ាំ​ចំណីអាហារ​,​ លំ​ហាត់ប្រាណ​ និង​ការ​ប្រើ​ថ្នាំ​(​ដោយ​ការ​លេប​ ឬ​ចាក់​)​ ដើម្បី​រក្សា​លំនឹង​ជាតិ​ស្ករ​។​

-​ ​ការ​រក​ឃើញ​ជំងឺមហារីកៈ​ វេជ្ជបណ្ឌិត​ អាត់​ឃី​ន​សាន់​បាន​និយាយ​ថា​ មហារីក​ដែល​លឿន​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​,​ ឪ​កាស​នៃ​ការ​ជារ​សះស្បើយ​គឺ​មាន​ភាពល្អ​ប្រសើរ​។​ ការ​ព្យាបាល​អាច​រួម​មាន​ ការ​វះកាត់​,​ ការ​ព្យាបាល​ដោយ​កាំរស្មី​វិទ្យុសកម្ម​ ឬ​ការ​ព្យាបាល​ដោយសារ​ធាតុគីមី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង