ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមួយចំនួនអាចជួយព្យាបាលរក្សាសុខភាពពោះវៀនបានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀន ៖

១. ចេក

ផ្លែឈើនេះជួយរក្សាតុល្យភាពនៃបាក់តេរីពោះវៀន ហើយបន្ថយការរលាក។

២. យ៉ាអួរ

ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកដែលល្អណាស់សម្រាប់សុខភាពពោះវៀន និងរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀន។

៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ

អាហារមួយប្រភេទទៀតដែលល្អបំផុតសម្រាប់ព្យាបាលពោះវៀន គឺផ្កាខាត់ណាខៀវ។ បន្លែនេះមានផ្ទុកលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកក្នុងពោះវៀននិងអាចទប់ស្កាត់ហានិភ័យនៃជំងឺមហារីកច្រើនប្រភេទរួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ។

៥. ឈើអែម

ជាតិហ្គាសអាចប្រមូលផ្ដុំក្នុងក្រពះដែលអាចបង្កបញ្ហាពិបាករំលាយអាហារនិងហើមពោះ។ ដើម្បីដោះស្រាយបញ្ហានេះអ្នកគួររួមបញ្ចូលឈើអែមក្នុងរបបអាហារប្រចាំថ្ងៃ។ ឈើអែមជាប្រភេទនៃសារធាតុ carminative ដែលជួយកម្ចាត់ជាតិហ្គាសឧស្ម័នដែលប្រមូលផ្ដុំក្នុងក្រពះ។ ម្យ៉ាងវិញទៀតគ្រឿងទេសនេះក៏អាចជួយឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។

៦. អង្ករសម្រូប

តើអ្នកធ្លាប់ដឹងទេថាការទទួលទានបាយអង្ករសម្រូបល្អខ្លាំងចំពោះការរំលាយអាហារ? បរិមាណខ្ពស់នៃជាតិសសៃក្នុងអាហារនេះអាចជួយសម្អាតរាល់ជាតិពុលពីប្រព័ន្ធរំលាយអាហារដូច្នេះវានឹងអាចដំណើរការមុខងារបានកាន់តែប្រសើរ៕