នៅពេលដែលស្វាមីអ្នកមានប្រពន្ធចុង អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយនេះ ដើម្បីអាចទទួលបានផលប្រយោជន៍។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាអ្នកសង្ស័យថា ស្វាមីអ្នកមានស្រី អ្នកគួរតែទៅរកភស្តុតាងពីក្នុងទូរស័ព្ទរបស់ប្តីអ្នក ដោយរកមើលក្នុងប្រអប់សារ រួចថតចម្លងចេញមក ដើម្បីទុកជាភស្តុតាងអាចប្រើការបាននៅពេលក្រោយ។ វាអាចជួយជំនួយការល្អក្នុងការប្តឹងគ្នា។
2. អ្នកអាចឆែតគណនីធនាគាររបស់ស្វាមីអ្នកបាន ប្រសិនជាអ្នកសម្គាល់ឃើញថាគេចំណាយច្រើនជាងមុន។ ការធ្វើបែបនេះ ដើម្បីមានជាភស្តុតាងក្នុងការសួរចម្លើយគេ។ ម្យ៉ាងទៀត ក៏អាចការពារមិនឲ្យលុយចេញកាន់តែច្រើនដែរ។ ដូចនេះ អ្នកគួរតែសួរឲ្យបានច្បាស់ពីប្រភពលំហូរចេញនៃប្រាក់ ដើម្បីអាចការពារប្រាក់ដែលនៅសល់មិនឲ្យបន្តកណ្តុយគ្នាចេញទៀត៕