ការសិក្សាថ្មីមួយបានបង្ហាញថា ការបំបៅដោះកូន អាចកាត់បន្ថយការប្រឈមរបស់កុមារ ទៅនឹងអត្តចរឹត ឬឬកពារខុសធម្មតា ចំពោះកូនក្មេងមួយចំនួន។

ការសិក្សានេះក៏បានលើកឡើងផងដែរថា ការដឹងច្បាស់ និងការអប់រំអត្តចរឹតកូនក្មេងពីតូចៗដំបូង អាចកំណត់អត្តចរឹតរបស់កូន ទៅថ្ងៃក្រោយផងដែរ

បញ្ហាអត្តចរឹតខុសធម្មតាមួយចំនួន ចាប់ផ្តើមនៅវ័យក្មេង ហើយក៏បន្តនៅពេលធំឡើង។ បញ្ហាខ្លះកាន់តែធ្ងន់ធ្ងរជាងមុន នៅដដែល ឬអាចកាត់បន្ថយបានខ្លះ។ បញ្ហាទាំងអស់នោះមានដូចជា ការនិយាយពាក្យមិនសមរម្យ ការប្រើអំពើហិង្សា (ចូលចិត្តវាយទាត់ធាក់) និងបញ្ហាសុខភាពផ្លូវចិត្តជាដើម។

ការសិក្សាបានរកឃើញថា កូនក្មេងដែលបៅទឹកដោះម្តាយ អំឡុងពេលមួយឆ្នាំដំបូង អាចកាន់បន្ថយការប្រឈម ទៅនឹងបញ្ហាទាំងអស់នេះ នៅពេលពួកគេធំឡើង។ អ្នកកាន់តែបំបៅកូនបានយូរ វានឹងកាន់តែកាត់បន្ថយការប្រឈមនោះ បានកាន់តែច្រើន។

ពួកគេក៏បានបញ្ជាក់ផងដែរថា ម្តាយដែលមានជំងឺផ្លូវចិត្ត ឬស្រ្តេស នឹងបង្កើនការប្រឈមទៅនឹងបញ្ហាទាំងអស់នេះទៅវិញ៕