បញ្ហាពិបាកក្នុងការរំលាយអាហារអាចកើតឡើងនោះពេលអ្នកទទួលទានច្រើនពេក ឬអ្វីដែលក្រពះទទួលយកមិនបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាពិបាករំលាយអាហារអាចធ្វើឱ្យអ្នកជួបប្រទះនឹងអាការៈឈឺពោះ, ភើរ ឬហើមពោះគួរឱ្យរំខាន។ គួរធ្វើយ៉ាងណាទប់ទល់នឹងបញ្ហានេះមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាពិបាករំលាយអាហារ ៖
- អ្វីដែលអ្នកត្រូវការ
ខ្ញីហាន់រួចជាចំណិតតូចៗចំនួន ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងស្លឹកជីអង្កាមចិញ្ច្រាំ ១ ស្លាបព្រាកាហ្វេ។
- អ្វីដែលអ្នកត្រូវធ្វើ
ដំបូងត្រូវដាក់ទឹក ២ ពែងនិងខ្ញីចូលក្នុងឆ្នាំងមួយ បន្ទាប់មកដាក់ដាំឱ្យពុះ។ ចាប់ផ្ដើមបន្ថយកម្ដៅឱ្យទាបសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី។ ស្រងយកកាកខ្ញីចេញ រួចបន្ថែមទឹកក្រូចឆ្មារនិងទឹកឃ្មុំចូល ហើយកូរឱ្យសព្វ។ បន្ថែមស្លឹកជីអង្កាមខ្លះចូល សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ៕