ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលងាយកើតមានជំងឺមហារីក។ តើមាននរណាខ្លះទៅ?

  1. បុគ្គលដែលមានអាយុចន្លោះ៥០ឆ្នាំដល់៦០ឆ្នាំ ប្រព័ន្ធការពាររាងកាយនឹងធ្លាក់ចុះ។ ជាហេតុដែលធ្វើឲ្យគេងាយប្រឈមមុខនឹងជំងឺមហារីកក្រពះណាស់ ប្រសិនជាក្រពះរបស់គេមិនបានថែបានល្អក្នុងពេលវ័យក្មេង។ ជាពិសេស អ្នកដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺនេះ អ្នកគួរតែប្រយ័ត្ន ព្រោះអ្នកអាចកើតបានគ្រប់ពេល។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលចូលចិត្តញ៉ាំស្រា និងបារី ហើយខ្វះវីតាមីនA/E/Cក្នុងរយៈពេលយូរ ក៏អាចប្រឈមនឹងមហារីកក្រពះដូចគ្នា។
  2. អ្នកដែលចូលចិត្តញ៉ាំអាហារបំពងខ្លាញ់ច្រើន ទម្លាប់រស់នៅមិនល្អ ដោយចូលចិត្តជក់បារី និងញ៉ាំស្រា ព្រមទាំងតែងចូលគេងយប់ជ្រៅ មហារីកពោះវៀនងាយមករកអ្នកខ្លាំងណាស់។
  3. បុគ្គលដែលចូលចិត្តជក់បារី នឹងងាយប្រឈមមុខនឹងមហារីកសួតណាស់។ ជាពិសេស អ្នកដែលមានអ្នកផ្ទះធ្លាប់កើតជំងឺនេះ ក្រោយអាយុ៤៥ឆ្នាំ អ្នកគួរតែប្រយ័ត្ន ដោយគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអាចចៀសពីមហារីកសួតបាន។ 
  4. អ្នកដែលចូលចិត្តញ៉ាំរបស់ផ្អាប់ គួរតែប្រយ័ត្នពីមហារីកបំពង់អាហារ ជាពិសេស អ្នកដែលស្ថិតក្នុងចន្លោះ៤៥ឆ្នាំដល់៦៥ឆ្នាំ គួរតែប្រយ័ត្នពីមហារីកផ្នែកនេះឲ្យបានខ្ពស់៕