ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកស្អាត ថែមទាំងជួយបញ្ចេញសារធាតុពុលផងដែរ។ តើមានអ្វីខ្លះទៅ?

  1. សណ្តែកក្រហម ជួយពោះវៀនឲ្យរំលាយអាហារបានល្អ ដោយអាចជួយកាត់បន្ថយអាការៈទល់លាមកបាន។ ដូចនេះ ក្រោយពេលដែលអ្នកពិសាររួច នឹងជួយធ្វើឲ្យជាតិពុលក្នុងរាងកាយអាចបញ្ចេញអស់។ ជាហេតុដែលធ្វើឲ្យស្បែកស្អាតខ្លាំងណាស់។
  2. នៅក្នុងដំឡូងមានផ្ទុកសារធាតុសរសៃច្រើន ដោយជួយឲ្យក្រពះ និងពោះវៀនរំលាយអាហារបានយ៉ាងល្អ ដោយជួយអ្នកឲ្យងាយស្រួលបត់ជើងធំ។ 
  3. ក្រោយពេលដែលអ្នកពិសារស្រូវសាលីរួច នឹងធ្វើឲ្យសារធាតុពុលទាំងឡាយអាចបញ្ចេញពីរាងកាយមកក្រៅអស់ ព្រោះក្នុងនោះមានផ្ទុកសារធាតុសរសៃ ដោយជួយឲ្យអ្នកងាយស្រួលបត់ជើងធំខ្លាំងណាស់។
  4. ការ៉ុត ក៏អាចជួយអ្នកឲ្យចៀសពីការទល់លាមកផងដែរ។ ជាពិសេស អាចជួយបបំបាត់អាការៈក្តៅក្នុង ព្រមទាំងជួយបញ្ចេញជាតិពុលផងដែរ។
  5. មើមឈូក អាចជួយអ្នកឲ្យងាយស្រួលបត់ជើងតូច ថែមទាំងជួយបណ្តេញសារធាតុពុលក្នុងរាងកាយអ្នកឲ្យចេញក្រៅអស់។ ដូចនេះ អ្នកអាចទិញមកពិសារបាន។
  6. សណ្តែកខៀវ ជួយអ្នកបញ្ចេញជាតិពុល ថែមទាំងជួយបំបាត់អាការៈក្តៅក្នុង។ ជាពិសេស អាចជួយអ្នកបំបាត់អាការៈហើមផងដែរ។ ដូចនេះ អ្នកអាចពិសារអាហារទាំងនេះ ដើម្បីសម្រស់ និងសុខភាពរបស់អ្នក៕