​ទារក​ទើបនឹង​កើត ឬ​កូនក្មេង​មិនទាន់​ចេះ​និយាយ ពិតជា​ពិបាក​ក្នុងការ​មើលថែទាំ​ខ្លាំងណាស់ ពីព្រោះ ពួកគេ​មិន​អាច​ប្រាប់​យើង​បាន​ទេ​ថា តើ​គេ​ឈឺ​អ្វី​?​គេ​ចង់បាន​អ្វី​ជាដើម​?

​វា​ជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​គួរ​យក​កូន​ទៅ​មន្ទីរពេទ្យ ប្រសិន​បើ​កូន​របស់​អ្នក​យំ​មិន​បាត់​នោះទេ ពីព្រោះ គ្រូពេទ្យ​អាច​នឹង​រក​មូលហេតុ ដែល​នាំ​គេ​យំ​មិន​បាត់​ដូចជា ចុកពោះ​ជាដើម​។​

​អាការៈ​ចុកពោះ ជា​បញ្ហា​ដែល​កើត​ញឹកញាប់​លើ​កុមារ​តូច ជាពិសេស ពេល​ក្រពះ​ពោះវៀន​របស់គេ ធ្វើការ​មិន​ទាន់​បាន​ល្អ ឬ​គេ​ញ៉ាំ​របស់​មិន​ល្អ​ជា​ដើម​។​

​ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​គួរ​ចេះ ដើម្បី​ធ្វើឲ្យ​កូន​បាត់យំ ៖

•​    ​អោប​កូន​របស់​អ្នក​ថ្ម​មៗ ហើយ​ដាក់​គេ​ឲ្យគេ​ង​
•​    ​អង្រួន​ជើង ឬ​ទះ​គូថ​របស់​គេ​ថ្នមៗ​
•​    ​ព្យាយាម​អោប​គេ​ឲ្យ​ត្រង់ ដើម្បី​ជួយ​ឲ្យគេ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ​
•​    ​អ្នក​អាច​គោះ​របស់របរ ឬ​ភ្លេង​ឲ្យ​លឺ ដើម្បីឲ្យ​គេ​ចាប់អារម្មណ៍​
•​    ​អ្នក​អាច​នាំ​កូន​ដើរ​ទៅ​ក្រៅ ឬ​ដាក់​គេ​ក្នុង​រទេះរុញ​ដើរលេង​ក៏បាន​
•​    ​ងូតទឹក​ក្តៅ​ឧណ្ហ​ឲ្យ​កូន​របស់​អ្នក​

​យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ រួច​ស្អំ​លើ​ពោះ​របស់គេ​។​

​ប្រសិនបើ​អ្នក​ព្យាយាម​ពីរ​បី​ម៉ោង​ហើយ​នៅតែ​មិន​បាត់ ឬ​គេ​កាន់តែ​ស្រែក​ខ្លាំង​ឡើង សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕