អ្នកបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍យ៉ាងអស្ចារ្យ នៃការហែលទឹកអំឡុងពេលមានផ្ទៃពោះ។ ការហែលទឹកអំឡុងពេលមានផ្ទៃពោះ អាចជួយកាត់បន្ថយការឈឺចុកចាប់ខ្នង និងចង្កេះ។ វាក៏ជួយឲ្យស្រ្តីមានសុខភាពល្អ ព្រមទាំងងាយស្រួលសម្រាលកូនថែមទៀតផង។

ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នកផងដែរថាតើ ការហែលទឹកអំឡុងពេលបំបៅដោះកូន ល្អ ឬមិនល្អ ចំពោះអ្នកម្តាយ។

•    អ្នកម្តាយមួយចំនួនគិតថា ការហែលទឹកអាចសម្រកទម្ងន់បានលឿន ប៉ុន្តែ អ្នកគួរសាកសួរគ្រូពេទ្យរបស់អ្នក ថាតើពេលណា ទើបអ្នកអាចហែលទឹកបាន ក្រោយពេលសម្រាលកូន។
•    ពេលហែលទឹក អ្នកអាចប៉ះពាល់នឹងសារធាតុក្លរីន និងសារធាតុនានាផ្សេងទៀត ដូច្នេះ វាមិនប្រាកដថា វានឹងមានសុវត្ថិភាព ចំពោះកូនតូចរបស់អ្នក។ ដូច្នេះ សូមប្រយ័ត្ន ហើយអ្នកគួរចៀសវាងការហែលទឹកបែបនេះ។
•    ក្បាលសុដន់ និងស្បែករបស់អ្នក អាចមានជាប់សារធាតុគីមីនានា នៅក្នុងអាងហែលទឹក ដូច្នេះ វាមិនមានសុវត្ថិភាព សម្រាប់កូនរបស់អ្នក ពេលគេបៅដោះអ្នកឡើយ។
•    ការហែលទឹក ធ្វើឲ្យអ្នកបញ្ចេញអ័រម៉ូន និងថាមពលជាច្រើន ដូច្នេះ វាអាចប៉ះពាល់ការបញ្ចេញទឹកដោះរបស់អ្នក។
•    ត្រូវចាំថា បើអ្នកទៅហែលទឹក អ្នកត្រូវសម្អាតរាងកាយរបស់អ្នកឲ្យស្អាត ជាពិសេស ក្បាលដោះ មុននឹងឲ្យកូនបៅ ឬប៉ះពាល់កូន៕