ប្រសិនជាអ្នកចង់ការពារកូនក្នុងផ្ទៃឲ្យជាប់ មិនបាត់បង់ អ្នកមិនគួរពិសារអាហារទាំងឡាយខាងក្រោមនេះទេ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរបរិភោគរបស់ដែលធ្វើឲ្យអ្នកឆាប់ក្តៅក្នុងក្រោយពេលដែលអ្នកពិសាររួចឡើយ។ អាហារទាំងនោះមានដូចជា នំខេក ការ៉េម ភេសជ្ជៈក្រឡុក នំកញ្ចប់ និងបង្អែមជាដើម។

2.    អ្នកមិនគួរញ៉ាំអាហារដែលប្រៃខ្លាំងឡើយ។ ជាពិសេស ទឹកម្ទេស ទឹកស៊ីអៀវ និងទឹកខ្មេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ទើបមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់អ្នកទាំងពីរយ៉ាងងាយ។

3.    អ្នកគួរតែបរិភោគបង្អែមតិច មិនញ៉ាំអាហារក្នុងពាក់កណ្តាលយប់ ហើយពេលដែលអ្នកឃ្លានក្រោយញ៉ាំអាហារ៣ពេល អ្នកអាចពិសារផ្លែឈើ ឬទឹកដោះគោជូរជាដើម ដោយមិនគួរពិសារប្រហិតបំពងឡើយ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ព្រមទាំងអ្នកផងដែរ។

4.    ប្រសិនជាក្នុងពេលធម្មតា អ្នកមិនចូលចិត្តញ៉ាំទឹក ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះមិនត្រឹមតែជំនួយដល់សុខភាពអ្នកទេ ថែមទាំងអាចជួយដល់កូនក្នុងផ្ទៃទៀតផង។

5.    អ្នកមិនគួរពិសារទឹកកក ឬភេសជ្ជៈដែលត្រជាក់ខ្លាំងទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃខ្លាំងណាស់។ ដូចនេះ មិនថាអ្នកស្រែកទឹកយ៉ាងណាទេ អ្នកគួរតែញ៉ាំទឹកធម្មតាបានហើយ។

6.    អ្នកមិនគួរបរិភោគអាហារដែលឆៅឡើយ ជាពិសេសសាច់ឆៅ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យសុខភាពកូន និងអ្នកមិនស្រួលឡើយ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យកូនក្នុងផ្ទៃចេញពីអ្នក អាហារទាំងឡាយនេះ អ្នកមិនគួរពិសារឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង