ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ការងូតទឹកត្រជាក់អាចផ្ដល់ផលល្អៗចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការងូតទឹកត្រជាក់ចំពោះសុខភាព ៖

១. ធ្វើឱ្យចរន្តឈាមរត់កាន់តែមានលក្ខណៈប្រសើរឡើង

អ្នកគួរដឹងថាទឹកត្រជាក់អាចបង្កើនលំហូរឈាមក្នុងរាងកាយដោយបូមឈាមកាន់តែច្រើនទៅក្នុងសរីរាង្គចាំបាច់សំខាន់ៗដែលមានអត្ថប្រយោជន៍ណាស់សម្រាប់ប្រព័ន្ធសសៃឈាមបេះដូង និងអាចជួយបញ្ចុះសម្ពាធឈាម ទប់ស្កាត់ការឡើងរឹងនៃសសៃឈាម និងការលេចឡើងនូវសសៃវ៉ែន។

២. ទឹកត្រជាក់ល្អសម្រាប់ទប់ទល់អាការៈនៃជំងឺធ្លាក់ទឹកចិត្ត

នៅពេលអ្នកងូតទឹកត្រជាក់អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុនដោយរំញោចបញ្ជូនចេញពីសរសៃប្រសាទរបស់អ្នកទៅខួរក្បាល។

៣. ទឹកត្រជាក់ពិតជាល្អសម្រាប់សក់និងស្បែក

ទោះបីជាការងូតទឹកក្ដៅជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងស្រួលខ្លួន ប៉ុន្តែវាអាចកម្ចាត់នូវបាក់តេរីល្អៗចេញពីស្បែកបានយ៉ាងងាយប្រសិនបើអ្នកងូតទឹកក្ដៅខ្លាំង ហើយជាពិសេសចំណាយពេលងូតទឹកយូរៗ។ នេះក៏ព្រោះតែវាបំផ្លាញស្រទាប់ការពារនៃស្បែកបណ្ដាលឱ្យស្បែកងាយនឹងស្ងួតរលាក។ ការងូតទឹកក្ដៅក៏មិនល្អសម្រាប់សក់ផងដែរដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាមិនខាន។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក! ដូច្នេះដើម្បីជាការប្រសើរចូរឧស្សាហ៍ងូតទឹកត្រជាក់ និងលាងសម្អាតសក់ ព្រមទាំងស្បែកក្បាលជាមួយទឹកត្រជាក់។

៤. បង្កើតអត្រាដុតរំលាយអាហារក្នុងរាងកាយ

ពិតណាស់ការងូតទឹកត្រជាក់អាចជួយបង្កើនអត្រានៃការដុតរំលាយអាហារក្នុងរាងកាយដែលជម្រុញសមត្ថភាពរាងកាយក្នុងការដុតបំផ្លាញកាឡូរី។

៥. ផ្ដល់ភាពធូរស្បើយដល់សាច់ដុំ

ការងូតទឹកត្រជាក់អាចផ្ដល់ភាពធូរស្បើយដល់សាច់ដុំដោយអាចបំបាត់អាការៈឈឺចាប់ក្រោយពេលអ្នកធ្វើលំហាត់ប្រាណ ឬសកម្មភាពខ្លាំងក្លាណាមួយទៀតផង៕