មនុស្សជាច្រើនតែងតែឆ្ងល់ថាហេតុអ្វីបានជាក្រោយពេលដែលមានផ្ទៃពោះរួច ពោះបែរជាដុះចេញនូវស្នាមខ្មៅមួយចំនួនដែលពីមុនមិនដែលមានសោះនោះ។ តាមពិតទៅមិនមែនអ្នកម្តាយទាំងអស់សុទ្ធតែមានស្នាមទាំងនោះទេ មានតែមួយចំនួនទេដែលអាចមាន។ តើមាននរណាខ្លះទៅ?

ខ្វះការហាត់ប្រាណ

នៅពេលដែលអ្នកមិនសូវហាត់ប្រាណ នោះស្បែកអ្នកនឹងមិនតឹងណែនទេ វានឹងមានភាពធូលរលុង ដូចនេះនៅពេលដែលអ្នកមានផ្ទៃពោះ វានឹងងាយមានស្នាមទាំងនោះណាស់ ដោយសារតែអ្នកប្រែប្រួលមិនទៀងពេល ដោយជួនកាលធាត់ ជួនកាលស្គម។

បង្កើតកូនច្រើនដង

នៅពេលដែលអ្នកមានផ្ទៃពោះ កូនក្នុងពោះនឹងលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះពោះអ្នកនឹងធំទៅៗ ជាហេតុដែលធ្វើឲ្យស្បែកពោះអ្នកកាន់តែទាញធំទៅៗដូចគ្នា ហើយនៅពេលដែលអ្នកសម្រាលកូនច្រើនដង អ្នកនឹងជួបបែបនេះច្រើនដង ជាហេតុដែលងាយធ្វើឲ្យពោះអ្នកមានស្នាមខ្មៅទាំងនោះណាស់។

ស្បែកស្ងួត

នៅពេលខ្លះនៅពេលដែលស្បែកអ្នកស្ងួតពេកក៏អាចមានស្នាមទាំងនេះកើតឡើងបានដែរ ដូចនេះអ្នកត្រូវតែរក្សាស្បែកអ្នកឲ្យមានសំណើមជានិច្ចទើបបាន។

ឡើងទម្ងន់

នៅពេលដែលអ្នកបរិភោគច្រើន នោះអ្នកនឹងងាយឡើងទម្ងន់ ហើយនៅពេលដែលអ្នកធាត់ អ្នកនឹងអាចប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះអ្នកក៏អាចមានស្នាមខ្មៅនៅលើពោះដែរ ដូចនេះអ្នកត្រូវតែគ្រប់គ្រងរបបអាហារអ្នកឲ្យបានត្រឹមត្រូវ ទើបល្អចំពោះសុខភាព និងសម្ជស្សអ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង