មានកូនក្មេងមួយចំនួនចូលចិត្តជញ្ជក់ក្បាលដោះណាស់នៅពេលដែលមិនទាន់បៅទឹកដោះគោ ហើយក៏មានអ្នកម្តាយមួយចំនួនចូលចិត្តឲ្យគេជញ្ជក់ដែរ ពេលដែលគេយំម្តងៗ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលកូនជញ្ជក់យូរ វានឹងអាចធ្វើឲ្យបបូរមាត់គេប្រែប្រួលទ្រុងទ្រាយ មិនស្អាតឡើយ។ ដូចនេះអ្នកគួរតែប្រើវិធីមួយចំនួនក្នុងការផ្តាច់មិនឲ្យកូនជញ្ជក់។ តើមានវិធីអ្វីខ្លះទៅដើម្បីផ្តាច់?
- អ្នកត្រូវតែយកក្បាលដោះនៅលាក់ទុកចំនួនមួយអាទិត្យ កុំឲ្យកូនមើលឃើញឲ្យសោះ ហើយពេលដែលកូនរក អ្នកមិនត្រូវចិត្តទន់ដោយយកឲ្យគេនោះទេ នោះក្នុងរយៈពេលមួយអាទិត្យ កូននឹងអាចមិនរកហើយ។
- អ្នកអាចយកវាមកកាត់ជាពីរ នោះពេលដែលកូនជញ្ជក់ វានឹងសំប៉ែតទៅមួយចំហៀងដែលធ្វើឲ្យគេមិនចង់បន្តជញ្ជក់ឡើយ។
- អ្នកក៏អាចយកខ្ញីមកលាបលើក្បាលដោះនោះបន្តិច ដើម្បីឲ្យកូនហិរនៅពេលដែលគេជញ្ជក់ នោះចាប់ពីពេលនោះមកគេអាចនឹងមិនបន្តចង់ជញ្ជក់ទៀតទេ។
- នៅពេលដែលគេទាររកក្បាលដោះ អ្នកក៏អាចយកទឹកឲ្យគេបៅដែរ នោះនៅពេលដែលគេបៅឆ្អែត គេនឹងមិនទាររកក្បាលដោះទៀតទេ។
- អ្នកក៏អាចឲ្យកូនញ៉ាំនំកូនក្មេងដើម្បីកាត់បន្ថយការជញ្ជក់ក្បាលដោះដែរ។
- នៅពេលដែលកូនមានអាយុពី២ទៅ៣ឆ្នាំ អ្នកគួរតែពិភាក្សាជាមួយកូនតាមសម្រួល ថាមិនត្រូវគេអាចស្តាប់ចូលត្រចៀក ហើយមិនជញ្ជក់ក្បាលដោះនោះទៀត៕