យើងខ្ញុំជឿជាក់ថាអ្នកធ្លាប់ដឹងមកហើយថាផ្លែម្រះនេះអាចជួយអ្នកស្រកទម្ងន់បាន ប៉ុន្តែមានមនុស្សមួយចំនួនបែរជានិយាយថា វាអាចធ្វើឲ្យអ្នកមិនអាចមានកូនបានក្រោយពេលដែលពិសារច្រើនរួចទៅវិញ។ តើវាជាការពិតឬទេ?

តាមការស្រាវជ្រាវបានឲ្យដឹងថា នៅក្នុងម្រះនេះពិតជាមានសារធាតុដែលរារាំងមិនឲ្យអ្នកមានផ្ទៃពោះបានមែន ហើយវាក៏អាចរំខានដល់ទារកក្នុងផ្ទៃនៅពេលដែលអ្នកមានផ្ទៃពោះដំបូង ឬស្ថិតក្នុងដំណាក់កាលពាក់កណ្តាលនៃការពរពោះដែរ។

បើនិយាយសាមញ្ញមកម្រះគឺអាចប៉ះពាល់ដល់ស្ត្រីដែលស្ថិតក្នុងដំណាក់កាលនៃការមានផ្ទៃពោះដំបូង ឬស្ថិតក្នុងដំណាក់កាលពាក់កណ្តាល បើបរិភោគច្រើន វាអាចធ្វើឲ្យអ្នករលូតកូនបាន ប៉ុន្តែចំពោះស្ត្រីដែលមិនទាន់មានផ្ទៃពោះ គឺវាមិនសូវប៉ះពាល់ឡើយ។ ម្យ៉ាងទៀតបរិមាណនៃការពិសារម្រះរបស់មនុស្សធម្មតាគឺវាមិនដល់ថ្នាក់ធ្វើឲ្យអ្នកគ្មានកូនឡើយ។ ដូចនេះបើអ្នកបារម្ហខ្លាំង អ្នកអាចកាត់បន្ថយការបរិភោគម្រះនេះបាន៕