នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​
-​    ​អ្នក​ធ្លាប់​បាត់បង់​អារម្មណ៍​ ឬ​មាន​អារម្មណ៍​ថា​ស្ពឹក​ក្នុង​រយៈពេល​លើស​ពី​ប៉ុន្មាន​នាទី​
-​    ​ប្រសិនបើ​ដៃ​របស់​អ្នក​មិន​ធ្វើការ​ធម្មតា​ទេ​,​ ព្យាបាល​វា​ដោយ​បែប​វេជ្ជសាស្ត្រ​
-​    ​អ្នក​ទើបតែ​មាន​គ្រោះថ្នាក់​ថ្មីៗ​ ហើយ​ដៃ​របស់​អ្នក​ហាក់ដូចជា​ប្រែប្រួល​ទម្រង់​ ឬ​គ្រោះថ្នាក់​ដោយ​អកុសល​,​ ឬ​អ្នក​លឺ​សម្លេង​ដូច​បាក់​ត្រង់​សន្លាក់​របស់​អ្នក​

តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?

ជា​ធម្មតា​នៅ​ពេល​ដែល​ដៃ​ប្រើប្រាស់​ខ្លាំង​,​ ផ្នែក​ខ្លះ​អាច​ខូចខាត​ដោយសារ​គ្រោះថ្នាក់​។​ ជា​រឿយៗ​,​ ការ​ខ្សោយ​នៅ​ដើមដៃ​ជា​លទ្ធផល​មក​ពី​ប្រភេទ​នៃ​ការ​ត្បៀត​នៅ​ផ្នែក​ខាងក្នុង​។​ ចំនុច​នៅ​ចន្លោះ​ក​ ដល់​ចុង​ម្រាមដៃ​,​ សរសៃវិញាណ​ ឬ​សរសៃឈាម​អាច​ត្រូវ​បាន​សង្កត់​,​ អាច​ប្រហែល​នៅ​ចន្លោះ​សាច់ដុំ​នៅ​នឹង​ក​ និង​ស្មា​។​ លំហូរ​ឈាម​ដែល​ស្រោចស្រព​លើ​តំបន់​ដែល​ត្រូវ​ប៉ះពាល់​អាច​យឺត​,​ និង​សរសៃវិញាណ​នៅ​ដៃ​មិន​អាច​ត្រូវ​បាន​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​ដោយ​ពេញលេញ​បាន​,​ ដែល​នេះ​បង្កើត​ជា​អារម្មណ៍​ថា​ស្ពឹក​ ឬ​ខ្សោយ​ឡើង​។​
ការ​គ្រោះថ្នាក់​ទៅ​លើ​សរសៃវិញាណ​ទាំងនេះ​គឺ​មានឈ្មោះ​ជា​ច្រើន​ដូច​ជា​ បណ្តុំ​រោគ​សញ្ញា​ thoracic​ outlet​ (​ប្រសិនបើ​ការ​សង្កត់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ស្មា​ និង​ក​),​ ការ​ទាក់​ ឬ​គាប​សរសៃវិញាណ​អ៊ុ​ល​ណា​(​ជា​ពិសេស​ពី​កែងដៃ​ចុះ​ទៅ​ក្រោម​)​ និង​បណ្តុំ​រោគ​សញ្ញា​ carpal​ tunnel(​នៅ​ក្នុង​កដៃ​ និង​ដៃ​)​ ប៉ុន្តែ​សម្រាប់​ពួក​វា​ទាំង​អស់នេះ​គឺ​មានរឿង​មួយ​ដែល​ដូច​គ្នា​។​ វា​ទាក់ទង​ទៅ​នឹង​សរសៃវិញាណ​(​និង​ជួនកាល​ទាក់ទង​សរសៃឈាម​អាក់ទែ​)​ដែល​រត់​តម្រង់​ទៅ​ដៃ​ពី​ក​ទៅ​។​
ជា​រឿយៗ​ គ្រោះថ្នាក់​ដោយ​ការ​សង្កត់​ដទៃ​ទៀត​,​ គឺជា​ជំងឺ​សរសៃវិញាណ​អ៊ុ​ល​ណា​,​ អាច​កើត​មាន​ឡើង​ដោយ​សរសៃវិញាណ​អ៊ុ​ល​ណា​ឆ្លងកាត់​ក្រោម​កែងដៃ​,​ ត្រូវ​បាន​គ្រោះថ្នាក់​,​ ហើយ​វា​បណ្តាល​អោយ​ស្ពឹក​ និង​ឈឺចាប់​ឆៀបៗ​ត្រង់​ដៃ​ដូចនឹង​ឈឺ​ទៅ​កែងដៃ​ដែរ​។​ អ្នក​ដែល​ឈរ​ ឬ​អង្គុយ​ផ្អែក​ទៅ​លើ​ផ្ទៃ​មួយ​យ៉ាង​ពិបាក​ជួនកាល​វិ​វត្ត​ទៅ​ជា​បញ្ហា​នេះ​។​ អ្នក​ជិះ​កង់​ប្រាប់​ថា​មានការ​បាត់បង់​អារម្មណ៍​នៅ​នឹង​ម្រាមដៃ​។​ ក្នុង​ករណី​នេះ​,​ ការ​ទប់​ទៅ​លើ​បង្កាន់ដៃ​កង់​ជាមួយនឹង​ដៃ​បាន​រង​សម្ពាធ​ទៅ​លើ​សរសៃវិញាណ​អ៊ុ​ល​ណា​,​ ការ​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ បណ្តុំ​រោគ​សញ្ញា​ ulnar​ tunnel​។​
វេជ្ជបណ្ឌិត​ ដេ​វី​ដ​ រ៉េ​ម​ផេ​ល​ដែល​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ​កាលី​ហ្វ​ញ៉ា​នៅ​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ និង​ជា​អ្នកឯកទេស​ខាង​ជីវសាស្ត្រ​ដែល​ទាក់ទង​នឹង​ជំងឺ​សាច់ដុំ​ និង​ឆ្អឹង​បាន​និយាយ​ថា​ ជា​ធម្មតា​គ្រោះថ្នាក់​ទាំងនេះ​ត្រូវ​បាន​កើតឡើង​ដោយ​ចលនា​ដដែលៗ​នៅ​នឹង​ដៃ​ជា​ច្រើន​ស​ប្តា​ហ៍​ ឬ​ច្រើន​ខែ​។​ ឧទាហរណ៍​,​ អ្នកបច្ចេកទេស​ខាង​អគ្គិសនី​ដែល​ប្រើប្រាស់​ចលនា​នៃ​កដៃ​ថេរ​មួយ​ដើម្បី​មួល​ទុល​ល្វី​ស​ និង​ច្របាច់​ដង្កាប់​,​គឺ​ប៉ះពាល់​ទៅ​នឹង​គ្រោះ​ថ្នាក់លើ​តង់​ដុ​ង​នៅ​នឹង​កែងដៃ​។​
តង់​ដុ​ង​,​ សរសៃ​ត​ឆ្អឹង​ និង​សាច់ដុំ​ដែល​ប្រើ​មិន​ឈប់​ទាំងនេះ​មាន​ទំនោរ​ទៅ​នឹង​ទទួល​បាន​រឿង​ល្អ​ និង​អាក្រក់​ផង​ដែរ​។​ ពួក​វា​ធំ​ឡើងៗ​ និង​ធ្វើ​អោយ​ចង្អៀត​នៅ​ជិត​សរសៃវិញាណ​។​ វេជ្ជបណ្ឌិត​ ស្តេ​វិ​ន​ ប៊ូ​ហ្គា​ដដែល​ជា​អ្នកដឹកនាំ​ការ​ព្យាបាល​ផ្នែក​រាង​កាយ​នៅ​ឯ​ Mayo​ Clinic​ Hand​ Center​នៅ​ក្នុង​ទីក្រុង​មី​នេ​សូ​តា​បាន​និយាយ​ថា​ ទោះជា​គ្រោះថ្នាក់​ទាំងនេះ​កើតឡើង​ត្រង់​កែងដៃ​,​ កដៃ​ និង​ស្មា​ក៏​ដោយ​,​ ជា​រឿយៗ​ពួក​វា​បណ្តាល​អោយ​មាន​អារម្មណ៍​ថា​ខ្សោយ​នៅ​នឹង​កំភួនដៃ​ ឬ​ដើមដៃ​។​

ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា

ការ​ព្យាបាល​អាស្រ័យ​ទៅ​លើ​រោគវិនិច្ឆ័យ​។​ ដៃ​ដែល​មាន​បញ្ហា​អាច​អោយ​សម្រាក​ប្រសិនបើ​នៅ​ក្នុង​កម្រិត​ស្រាល​ និង​វះកាត់​ប្រសិនបើ​នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​នោះ​។​ ទាំងនេះ​ជា​អ្វី​ដែល​គួរ​ធ្វើ​។​
-​    ​សូម​ទាក់ទង​ទៅ​អ្នកឯកទេសៈ​ វេជ្ជបណ្ឌិត​ រ៉េ​ម​ផល​បាន​និយាយ​ថា​ ប្រសិនបើ​សរសៃវិញាណ​របស់​អ្នក​ទាក់​ ឬ​គាប​,​ អ្វី​ដំបូង​ដែល​ត្រុ​វ​ធ្វើ​គឺ​ត្រូ​កំនត់​ថា​តើ​វា​មាន​ភាព​ធ្ងន់ធ្ងរ​កម្រិត​ណា​។​ គ្រូពេទ្យ​អាច​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​បន្ទប់វះកាត់​ភ្លាមៗ​ ជា​ពិសេស​ប្រសិនបើ​រោគ​សញ្ញា​បន្ត​មាន​ជាប់​រហូត​។​ ប៉ុន្តែ​យើង​ចាប់ផ្តើម​ជាមួយ​ការ​រៀបចំ​ដោយ​ការ​ការពារ​ជា​មុន​សិនៈ​ សូម​សម្រាក​រហូត​ដល់​រោគ​សញ្ញា​ធូរស្រាល​,​ប្រើ​នូវ​ប្រដាប់​ទ្រ​ដៃ​ និង​ជួនកាល​អាច​ចាក់​ថ្នាំ​ករទី​សូន​ដើម្បី​បន្ថយ​នូវ​ការ​រលាក​ជាដើម​។​
-​    ​ធ្វើតេស្តៈ​ គ្រូពេទ្យ​អាច​ស្នើ​សុំ​អោយ​មានការ​ធ្វើតេស្ត​ electrodiagnostic​ ដើម្បី​កំនត់​ថា​សរសៃវិញាណ​ដែល​ត្រូវ​បាន​សង្កត់​នោះ​នៅ​កន្លែង​ណា​,​ តេស្ត​ដទៃ​ទៀត​អាច​វាស់​នូវ​ភាព​ដឹង​ញាណរ​បស់ដៃ​ទៅ​នឹង​សម្ពាធ​ ឬ​សីតុណ្ហភាព​។​ គ្រូពេទ្យ​អាច​សម្រេច​នូវ​ភាព​ឈឺចាប់​ ឬ​អ្នកមាន​ចលនា​ដែល​ត្រូវ​បាន​ប៉ះពាល់​ទៅ​លើ​សន្លាក់​ ឬ​ជើង​,​ ដើម្បី​កំនត់​ថា​ភាព​ខ្សោយ​នោះ​ប៉ុណ្ណា​។​    ​
-​    ​ត្រឡប់​ទៅ​សាលារៀន​វិញៈ​ អ្នក​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ហ្វឹកហាត់​មួយ​ចំនួន​ដោយ​ការ​ព្យាបាល​លើ​រាង​កាយ​ដើម្បី​បង្រៀន​អ្នក​ពី​មធ្យោបាយ​នៃ​ការ​សម្តែង​លើ​ការងារ​របស់​អ្នក​,​ ឬ​លើ​កីឡា​ដែល​ចូល​ចិត្ត​,​ ជាមួយនឹង​ការ​តឹង​តិចតួច​ត្រង់​ដៃ​របស់​អ្នក​។​ ឧទាហរណ៍​,​ អង្គុយ​នៅ​ផ្នែក​ខាងក្រោម​នៃ​កង់​ និង​ពាក់​ស្រោមដៃ​អាច​ការពារ​មិន​អោយ​មាន​បណ្តុំ​រោគ​សញ្ញា​ ulnar​ tunnel​។​ ការ​មាន​កៅអី​ដែល​ទ្រ​ដៃ​ដ៏​ពិសេស​មួយ​អាច​បន្ថយ​នូវ​ភាព​តឹង​នៅ​នឹង​កែងដៃ​,​ ការពារ​ពី​ការ​មាន​ជំងឺ​សរសៃវិញាណ​អ៊ុ​ល​ណា​។​ ប៉ុន្តែ​បញ្ហា​ដែល​ការ​មាន​ភ្លាមៗ​ត្រូវ​បាន​ព្យាបាល​បាន​ និង​ជា​រឿង​ល្អ​ប្រសើរ​។​ គ្រោះថ្នាក់​ទាំងនេះ​គ្មាន​អ្វី​ដែល​អាក្រក់​នៅ​ជុំវិញ​វា​នោះ​ទេ​។​ ពេល​ខ្លះ​សរសៃវិញាណ​បាន​គ្រោះថ្នាក់​ខូចខាត​ហួស​ពី​ការ​កែ​លំអរ​ឡើង​វិញ​ដោយ​បណ្តាល​អោយ​មានការ​ខ្សោយ​រហូត​។​ វេជ្ជបណ្ឌិត​ រ៉េ​ម​ផេ​ល​បាន​ពន្យល់​ថា​ សូ​ម្បី​ប្រសិនបើ​អ្នក​ព្យាយាម​កែ​លំអ​វា​ជាមួយនឹង​ការ​វះកាត់​នៅ​ថ្ងៃក្រោយ​ក៏​ដោយ​,​ ភាព​ស្រោចស្រង់​វិញ​អាច​ត្រូវ​បាន​មាន​ដែន​កំណត់​។​ អ្វី​ដែល​គ្រូពេទ្យ​ពិតជា​ចង់​ធ្វើ​អោយ​ល្អ​នោះ​គឺ​រក្សា​បញ្ហា​ពី​ការ​ជាប់​គាំង​៕