Dried peanuts

នៅពេលដែលអ្នកចង់មានរាងស្អាត ហើយមានភាពទាក់ទាញ ចំនុចដំបូង ហើយសំខាន់ជាងគេនោះគឺរំលាយជាតិខ្លាញ់ដែលមានក្នុងរាងកាយអ្នក​ ព្រោះអ្នកធាត់គឺដោយសារតែខ្លាញ់ទាំងនោះ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារទាំង៤ប្រភេទដែលអាចធ្វើឲ្យអ្នកស្គម។ តើមានអ្វីខ្លះទៅ?

សណ្តែកដី

នៅក្នុងសណ្តែកដីមានសារធាតុដែលអាចជួយកោសយកជាតិខ្លាញ់ពីក្នុងរាងកាយអ្នកឲ្យអស់ ហើយថែមទាំងជួយធ្វើឲ្យពោះវៀនអ្នកដំណើរការលឿន ជាហេតុដែលអាចធ្វើឲ្យអ្នកស្គមយ៉ាងងាយ។

ស្ពៃឃិនឆាយ

ស្ពៃប្រភេទនេះគឺជាស្ពៃដែលអាចជួយអ្នកបត់ជើងបានល្អ ថែមទាំងជួយការពារមិនឲ្យកោសិកាមហារីកដុះឡើយ ដែលជាបន្លែល្អចំពោះសុខភាពណាស់។ ដូចនេះអ្នកអាចយកវាមកចម្អិនជាសម្លបាន នោះវានឹងជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយអ្នកជាមិនខានក្រោយពេលដែលអ្នកបរិភោគរួច។

ឈាមជ្រូក

នៅក្នុងឈាមជ្រូកនេះមានសារធាតុដែលអាចជួយជម្រះជាតិពុលទាំងឡាយចេញពីរាងកាយអ្នក ដូចនេះអ្នកអាចយកវាមកដាំបបរពិសារបាន នោះវានឹងជួយកាត់ជាតិខ្លាញ់ពីរាងកាយអ្នក ដែលអាចធ្វើឲ្យអ្នកឆាប់មានរាងស្អាត។

អង្ករសម្រូប

ក្រោយពេលដែលអ្នកពិសារអង្ករសម្រូបនេះរួច វានឹងជួយបញ្ចេញជាតិពុល និងព្យាបាលជំងឺទល់លាមករបស់អ្នក ថែមទាំងអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកទៀតផង ដែលធ្វើឲ្យពោះវៀនអ្នកដំណើរការល្អ ដូចនេះអ្នកអាចដាំវាជាបបរហូប ដោយមួយអាទិត្យអ្នកអាចពិសារចំនួនពីរដងបាន នោះវានឹងធ្វើឲ្យអ្នកឆាប់ទទួលបានរាងស្អាត៕