ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ មានខួរក្បាលដែលឆ្លាត ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងមានសមត្ថភាពខ្ពស់។ ជាពិសេសក្នុងពេល១០ថ្ងៃខាងមុខនេះ អ្នកនឹងមានរឿងល្អចូលមកច្រើន ដោយធ្វើឲ្យប្រាក់ចូលមកបន្តបន្ទាប់គ្នាតែម្តង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ មានចិត្តល្អ ចេះជួយអ្នកដទៃ ដោយធ្វើឲ្យគេអាចទទួលបានការតបស្នងច្រើនពីអ្នកដទៃ។ ក្នុងពេល១០ថ្ងៃខាងមុខនេះ អ្នកនឹងមានអ្នកចេញមុខជួយ ដោយធ្វើឲ្យអ្នកអាចទទួលបានឱកាសជាច្រើនចូលមក។ ដូចនេះ ផលដែលអ្នកបានក៏មិនតិចដែរ។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត ក្នុងពេល១០ថ្ងៃខាងមុខនេះ អ្នកនឹងអាចលាចាកពីឧបសគ្គទាំងឡាយ ហើយចាប់ផ្តើមប្រមូលផលចូល។ ជាពិសេស មុខរបរអ្នកក៏ដំណើរការបានល្អដែរ ដោយធ្វើឲ្យអ្នកមានមុខរីកតែម្តង៕